ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្រឈម​មុខ​នឹង​ការ​ពន្យារពេល​ឡើង​តំណែង​ព្រោះតែ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្កើត​នូវ​ស្ថាន​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ការងារ​ជា​ច្រើន​ផ្អាក​ការ​រើស​បុគ្គលិក​ថ្មី និង​ការ​ដំឡើង​ឋានៈ​ដល់​បុគ្គលិក​ផង​ដែរ ។ ជាក់ស្តែង សម្រាប់​មនុស្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​រំពឹងគិត​ថា​ខ្លួន​នឹង​ទទួល​បាន​តំណែង​ថ្មី វា​មិន​អាច​ជៀស​ផុត​ពី​ការ​ខកចិត្ត​ទេ ។ ប៉ុន្តែ​អ្នក​មិន​អាច​យក​វា​មក​ធ្វើ​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​អ្នក…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្កើត​នូវ​ស្ថាន​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ការងារ​ជា​ច្រើន​ផ្អាក​ការ​រើស​បុគ្គលិក​ថ្មី និង​ការ​ដំឡើង​ឋានៈ​ដល់​បុគ្គលិក​ផង​ដែរ ។ ជាក់ស្តែង សម្រាប់​មនុស្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​រំពឹងគិត​ថា​ខ្លួន​នឹង​ទទួល​បាន​តំណែង​ថ្មី វា​មិន​អាច​ជៀស​ផុត​ពី​ការ​ខកចិត្ត​ទេ ។ ប៉ុន្តែ​អ្នក​មិន​អាច​យក​វា​មក​ធ្វើ​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​អ្នក និង​អាជីព​របស់​អ្នក​ឡើយ ។

លោក អេ​ន​ដ្រេ​ស ឡា​រេស (Andres Lares) ដែល​មក​ពី​ក្រុមហ៊ុន​ផ្តល់​ទីប្រឹក្សា Shapiro Negotiations បាន​ជំរុញ​ឲ្យ​ឈាន​ថយក្រោយ​មួយ​ជំហាន​សិន និង​ពិនិត្យ​មើល​ស្ថាន​ការ​ជុំវិញ​ខ្លួន​ដូច​ជា​អ្វី​ដែល​ប្រធាន និង​មិត្ត​រួមការ​ងារ​របស់​អ្នក​កំពុង​តែ​ឆ្លងកាត់​ជាដើម មុន​ពេល​ឆ្លើយ​តប ឬ​ពិភាក្សា​ពី​ជំហាន​ដែល​អ្នក​ត្រូវ​ដើរ​បន្ទាប់ ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​អាច​ចាប់ផ្តើម​ការ​វិភាគ​លើ​ខ្លួនឯង​ដើម្បី​រក​មើល​ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង​ការ​គម្រាមកំហែង​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ព្រោះ​វា​អាច​បង្កើត​ផ្លូវ​ថ្មី​ៗ​សម្រាប់​ដើរ​បាន ។ អ្នក​ត្រូវ​គិត​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ខ្វះខាត និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

ប្រសិនបើ​ស្ថាប័ន​ការងារ​របស់​អ្នក​បាន​ផ្តល់​ជម្រើស​ឲ្យ​អ្នកធ្វើការ​ពី​ផ្ទះ អ្នក​គួរ​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ​ពី​បទ​ពិសោធន៍​ថ្មី​នេះ និង​មើល​ថា​តើ​អ្នក​អា​ចប​ង្រួ​ន​វា​ចូល​ក្នុង​ការ​ប្រកបការងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាងដូចម្តេច​ខ្លះ ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​មិន​ត្រូវ​ភ្លេច​ពី​គោលដៅ​ក្នុង​ការ​ឡើង​ឋានៈ​របស់​អ្នក​ទេ​ដូច្នេះ​អ្នក​ត្រូវ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់​ដើម្បី​ដឹង​ពី​ពេល​ដែល​អ្នក​អាច​លើក​ប្រធានបទ​នេះ​ទៅ​និយាយ​ជាមួយ​ស្ថាប័ន​ការងារ​របស់​អ្នក​សា​ជា​ថ្មី​ម្តងទៀត ។

ប្រសិនបើ​អ្នក​គិត​ថា​ស្ថាប័ន​ការងារ​របស់​អ្នក​មិន​អាច​តម្លើង​ឋានៈ​ឲ្យ​អ្នក​ក្នុង​ពេល​ឆាប់​ៗ​ទេ​នោះ អ្នក​អាច​ផ្តល់​ជម្រើស​ផ្សេង​ៗ​ដល់​ស្ថាប័ន​របស់​អ្នក​បាន​ដូច​ជា​ការ​តម្លើង​ប្រាក់ខែ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខជា​ដើម ។

អ្នកជំនាញ​បាន​ផ្តល់​យោបល់​ឲ្យ​អ្នករក្សា​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដែល​មាន​តួនាទី​ខ្ពស់​ជាង​អ្នក​ឬ​អ្នក​ដែល​មាន​ឋានៈ​ដែល​អ្នក​ចង់បាន​ជាដើម​ដើម្បី​សុំ​ពី​ដំបូន្មាន និង​ព័ត៌មាន​បន្ថែម​ពី​ការងារ​ដែល​អ្នក​ត្រូវធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ