ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ​ល​ហៅ​​​​ភេទ​​ទី​៣ ពីរ​នាក់​ចូល​ស៊ង ក្រោយ​​បែកធ្លាយ​រឿង​បំពាន​ក្មេង​ប្រុស​​ក្នុង​​គុម្ព​ព្រៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ភេទ​ទី​៣ ចំនួន​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​បំពាន​សេពសន្ថវៈ និង​ប្រទូស្ត​កេរ្តិ៍ខ្មាស់​ទៅ​លើ​ក្មេង​ប្រុស​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ភេទ​ទី​៣ ចំនួន​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​បំពាន​សេពសន្ថវៈ និង​ប្រទូស្ត​កេរ្តិ៍ខ្មាស់​ទៅ​លើ​ក្មេង​ប្រុស​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០​មក​ម្ល៉េះ នៅ​ចំណុច​មាត់​ស្រះ​ចិញ្ចឹម​ត្រី (​ច្រក​អតីត​ឡឥដ្ឋ​) ផ្លូវលំ​បេតុង ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​បានឱ្យ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ខ​លលួង​លោម​ហៅ​បុរស​ភេទ​ទី៣ ទាំង​២​ចូល​ភូមិ​វិញ ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា ទើបតែ​ឃាត់ខ្លួន​បាន​តែ​ម្តង​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​ភេទ​ទី​៣ ខាងលើ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ កុន រ៉ូ​វី​ន​ដូ (​ហៅ​ដា​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​តុបតែង​រោងការ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន សុ​ភ័​ក្ភ្រ (​ហៅ​ម៉ា​ប់​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីតាំង​នៅផ្ទះ​លេខ​១៧៤២ ផ្លូវជាតិ​លេខ​២ ក្រុម​២០ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​តុបតែង​រោងការ ហើយ​ក្នុង​ចំណោម​ពួក​គេ​ទាំង​២​នាក់ មាន​ម្នាក់​មា​ផ្ទុក​ជំងឺ​អេស​ដ៍​ផង​ដែរ ។ ដោយឡែក​ក្មេង​ប្រុស​ទាំង​២​នាក់​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ និង​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

បើ​តាម​នាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ក្មេង​ៗ​មាន​គ្នា​ជិត​២០​នាក់​កំពុង​រត់​លេង​នៅ​ម្តុំ​ចំណុច​កើតហេតុ​ខាងលើ ស្រប​ពេល​ជាមួយ​គ្នា​នោះ បុរស​ភេទ​ទី​៣ ទាំង​២​នាក់​បាន​ដើរទៅ​ម្តុំ​នោះ ហើយ​ក៏​ចាប់ដៃ​ក្មេង​ប្រុស​២​នាក់ អូស​ចូល​ទៅ​ក្នុង​គុម្ព​ព្រៃ រួច​ធ្វើ​សកម្មភាព​បំពាន​លើ​ក្មេង​ទាំង​២​នាក់​បាន​សម្រេច​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​បាន​បន្ត​ថា ក្រោយ​ការ​ចាប់បង្ខំ​បាន​មួយសន្ទុះ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​បាន​ព្យាយាម​រើបំរះ​ពី​បុរស​​ភេទ​ទី​៣ ទាំង​២​នាក់ ហើយ​រត់គេច​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ឱ្យ​ដឹង​ថា តាំងពី​ថ្ងៃ​កើតហេតុ​មក​ក្មេង​ប្រុស​ទាំង​២​នាក់​មិន​បាន​ប្រាប់​រឿងរ៉ាវ​នេះ​ឱ្យ​អាណាព្យាបាល​បានដឹង​ឡើយ លុះ​រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ទើប​ពួក​គេ​សម្រេចចិត្ត​ប្រាប់​ឪពុក​ម្តាយ​ពី​ដំណើររឿង ហើយ​ឪពុក​ម្តាយ​ពួក​គេ​ក៏​រត់​ទៅ​ប្តឹង​អង្គការ​ឱ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​មក​ខាង​អង្គការ​ក៏​ដឹក​ដៃ​ក្មេង​ប្រុស​ទាំង​២​នាក់​មក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្តឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោកនាយ​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ហើយ​នោះ នគរ​បាល​បានឱ្យ​អាណាព្យាបាល​របស់​ក្មេង​ប្រុស​ទាំង​២​នាក់​ខ​ល​ទូរស័ព្ទ​ទៅ​លួងលោម​បុរស​ភេទ​ទី​៣ ​ទាំង​២​នាក់​ឱ្យ​ត្រឡប់​មក​ភូមិ​វិញ ព្រោះ​អាណាព្យាបាល​ពួក​គេ និង​បុរស​ភេទ​ទី​៣ ទាំង​២​នាក់​នោះ​ក៏​ជា​អ្នក​ស្គាល់គ្នា​ផង​ដែរ ។ បន្ទាប់​ពី​ទាក់ទង​ទូរស័ព្ទ​ហើយ​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែ​ឆ្នាំ​ដដែល​នេះ បុរស​ភេទ​ទី៣ ​ទាំង​២​នាក់​បាន​ត្រឡប់​មក​ក្នុងភូមិ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ រួច​ប​ញ្ជូន​ទៅ​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ​តែ​ម្តង ។

នៅ​ចំពោះ​សមត្ថកិច្ច​បុរស​ភេទ​ទី​៣ ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្តិ​នូវ​សកម្មភាព​បំពាន​សេពសន្ថវៈ និង​ប្រទូស្ត​កេរ្តិ៍ខ្មាស់​ទៅ​លើ​ក្មេង​ប្រុស​២​នាក់​នោះ​ពិតប្រាកដ​មែន ដោយពេល​នោះ​ពួក​គេ​ទាំង​២​នាក់​កំពុង​កកើត​មាន​ចំណង់តណ្ហា​ខ្លាំង ទើប​សម្រេច​ចាប់បង្ខំ​ក្មេង​ប្រុស​ទាំង​២​តែ​ម្តង ។

យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ចាក់​អង្រែ​ក្រោម ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ