ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្លាំងជាងដុល្លារអាមេរិក តែចាញ់ប្រៀបលុយអឺរ៉ូ និងលុយចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅក្នុងថ្ងៃនេះហាក់មានកម្លាំងខ្លាំងជាងដុល្លារអាមេរិកបន្តិច ប៉ុន្តែចាញ់ប្រៀបប្រាក់អឺរ៉ូ និងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែមិនថុនា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅក្នុងថ្ងៃនេះហាក់មានកម្លាំងខ្លាំងជាងដុល្លារអាមេរិកបន្តិច ប៉ុន្តែចាញ់ប្រៀបប្រាក់អឺរ៉ូ និងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែមិនថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិកស្មើនឹង ៤១១២ រៀល ដែលកាលពីថ្ងៃម្សិលមិញស្មើនឹង ៤១១៥ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់អឺរ៉ូវិញថ្ងៃនេះមានប្រៀបជាងប្រាក់រៀលខ្មែរ ដែល ១អឺរ៉ូ ទិញចូល រហូតដល់ ៤៥៩៨ រៀល និងលក់ចេញ ៤៦៤៤ រៀលឯណោះ ដែលកាលពីម្សិលមិញ ទិញចូលត្រឹមតែ ៤៥៧៨ រៀល និងលក់ចេញ ៤៦២៤ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរប្រាក់យន់ចិនក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដែលថ្ងៃនេះ ១យន់ចិន ទិញចូលរហូតដល់ ៥៧៩ រៀល ហើយលក់ចេញ ៥៨៥ ដែលថ្ងៃម្សិលមិញទិញ ចូលត្រឹមតែ ៥៧៧ រៀល និងលក់ចេញតែ ៥៨៣ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ