ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រតិកម្ម​ខ្លាំង​រឿង​វៀតណាម​បោះ​តង់ ចូល​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ប្រតិកម្ម​នឹង​ការ​បោះ​តង់​របស់​កងទ័ព​វៀតណាម​នៅ​ក្នុង​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា​នៅ​ព្រំដែន​ខេត្តកណ្តាល​ដោយ​បាន​កោះហៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែមិថុនា បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក៏​បាន​ស្នើ​តាម​រយៈ​អគ្គរដ្ឋទូត​វៀតណាម​លោក…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ប្រតិកម្ម​នឹង​ការ​បោះ​តង់​របស់​កងទ័ព​វៀតណាម​នៅ​ក្នុង​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា​នៅ​ព្រំដែន​ខេត្តកណ្តាល​ដោយ​បាន​កោះហៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែមិថុនា បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក៏​បាន​ស្នើ​តាម​រយៈ​អគ្គរដ្ឋទូត​វៀតណាម​លោក វូ កាង​មីង ឲ្យ​រុះរើ​តង់​យោធា​ទាំងនោះ​ឲ្យ​បាន ឆាប់​ជាទី​បំផុត​។

ក្រសួងការបរទេស​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០១​ខែមិថុនា លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ជាមួយ​លោក វូ កាង​មីង ហើយ​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ទាំង អស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូត​ដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ជា​ប្រយោជន៍​រួម​សម្រាប់ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ