ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​​ជាង​១០%​ទៀត ស្ពាន​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ នឹង​សាងសង់​រួចរាល់

3 ឆ្នាំ មុន

កំពង់ចាម​+​ត្បូងឃ្មុំ ៖ ស្ពាន​ត​ភ្ជាប់​ពី ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ សម្រេចការ​សាងសង់​បាន ៨៧,៥% សល់​តែ​១២,៥%…

កំពង់ចាម​+​ត្បូងឃ្មុំ ៖ ស្ពាន​ត​ភ្ជាប់​ពី ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ សម្រេចការ​សាងសង់​បាន ៨៧,៥% សល់​តែ​១២,៥% ទៀត​ប៉ុណ្ណោះ គម្រោង​នឹង​រួចរាល់​មុន​កាលកំណត់ ពោល​គឺ​ក្នុង​ខែមីនា ឆ្នាំ​២០២១ ដែល​(​កាលកំណត់​ក្នុង​ខែឧសភា ឆ្នាំ​២០២១) ហើយ​ស្ពាន​អា​ចត​ភ្ជាប់​រួចរាល់ នៅ​ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

ស្ពាន​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យ​បាន​ងាយស្រួល និង​ឆាប់រហ័ស ។

សូម​បញ្ជាក់​ថា ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង សរសៃដែក ហើយ​ត្រូវ​បាន​បើក​ការដ្ឋាន កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ