ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទោះបីជា​ខេត្តស្ទឹងត្រែង​អ​វិ​ជ្ច​មាន​នៃ​មេរោគ​Covid-19 យ៉ាងណា​នោះ ក៏​អាជ្ញាធរ​ខេត្ត រួម​នឹង​មន្ទីរ​សុខាភិបាល មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច គិតគូរ​សុខភាព​ប្រជាពលរដ្ឋ ជា​ចម្បង​។ ជាក់ស្តែង​នា​រសៀល​ថ្ងៃ​ទី​៣១…

ខេត្តស្ទឹងត្រែង ៖ ទោះបីជា​ខេត្តស្ទឹងត្រែង​អ​វិ​ជ្ច​មាន​នៃ​មេរោគ​Covid-19 យ៉ាងណា​នោះ ក៏​អាជ្ញាធរ​ខេត្ត រួម​នឹង​មន្ទីរ​សុខាភិបាល មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច គិតគូរ​សុខភាព​ប្រជាពលរដ្ឋ ជា​ចម្បង​។ ជាក់ស្តែង​នា​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជា មួយ​អង្គភាព​កងពល «​ង​៧០» ផ្នែក​សង្គ្រោះ​បន្ទាន់​៧១១ ក្រោម​ការ​ចង្អុល​ប​ង្អា​ញ​ពី​រដ្ឋបាល ខេត្តស្ទឹងត្រែង ដែល​មាន​លោក ម៉ុម សា​រឿ​ន ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​យុទ្ធនាការ បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​ធំ​ៗ​ចំនួន​៤​កន្លែង នៃ​ក្រុង​ស្ទឹង​ត្រែង មាន​សាលា​ខេត្តស្ទឹងត្រែង​, ស្នងការ​នគរបាល​ខេត្ត ចំណតរថយន្ត​ខេត្ត និង​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ដែល​ប្រឈម ខ្ពស់​នៅ​ជំងឺឆ្លង​នានា​។

លោក ទន់ វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង បានឱ្យ​ដឹង​ថា​៖ ការ​ធ្វើ​យុទ្ធនាការ បាញ់ថ្នាំ​សម្លាប់​មេរោគ​គឺ ទី​១-​យើង​ធ្វើ​ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច របស់​ប្រជាពលរដ្ឋ ដែល​កន្លង​មក​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ជំងឺ​Covid-19 ការ​បាញ់ថ្នាំ នេះ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​, ទី​២-​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យល់​កាន់តែ ច្បាប់​ថែម​ទៀត​ជាមួយ​ជំងឺ​Covid-19 អ្វី​ដែល​សំខាន់​គឺ​ឲ្យ​បងប្អូន​ក្នុង​ខេត្ត​មាន​ភាព​កក់ក្តៅ នៃ​ការ​ដឹកនាំ​របស់​ខេត្ត ដែល​មាន​លោក ម៉ុម សា​រឿ​ន ជា​អភិបាលខេត្ត​ក៏​ដូច​ជា​ការ​ដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ភាព​កក់ក្តៅ​។

ហើយ​កន្លង មក​មន្ទីរ​សុខាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់ ធ្វើការ​ផ្សព្វផ្សាយ​នូវ​សារ​អប់រំ ការ​អនុវត្ត​ជាក់ស្តែង និង​ការ​ចែក​ខិតប័ណ្ណ ដើម្បី​ប្រជាពលរដ្ឋ​យល់​ដឹង ពី​ជំងឺ​Covid-19 គឺ​បាន​ធ្វើ​យ៉ាង​ទូលំទូលាយ ឲ្យ​ចេះ​ថែ​ក​រក្សា​សុខភាព ចេះ​សម្អាត​អនាម័យ​ជាដើម​។ កន្លង​មក​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​អភិបាលខេត្ត បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ ក៏​ដូច​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ភ្លេចខ្លួន សម្អាត​អនាម័យ ដើម្បី​ចៀស​ផុត​ជំងឺ​Covid-19 ដ៏​កាច​សហាវ​នេះ ទោះជា​ជំងឺ​នេះ មិន​មាន​វត្តមាន​ក្នុង​ខេត្តស្ទឹងត្រែង​យ៉ាងណា​ក៏​ដោយ តែ​វា​អាច​កើតឡើង​គ្រប់​វេលា កាលណា​យើង​មានការ​ធ្វើ​ប្រហែស​៕ ដោយ ៖ ពុ​យ វ​ឌ្ឍ​នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ