ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តស្ទូច​បើក​ប៉ះ​រថយន្ត​មួយ​គ្រឿង រួច​បើក​គេច​ជ្រុល​ទៅ​បុក​រថយន្ត​ពីរ​គ្រឿងទៀត​​នៅ​ផ្លូវ​បែក​ជា​​បី​របួស​ធ្ងន់ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​​បើក​រថយន្ត​ស្ទូច​មួយ​គ្រឿង​ទៅប៉ះ​ជា​មួយ​រថយន្តបើក​​ស្រប​ទិ​ស​គ្នា​​មួយ​គ្រឿង​ទៀត​ បន្ទាប់​មកបាន​បើក​​រថយន្ត​គេច​​ទាំង​ភ័យ​ស្លន់​ស្លោ ក៏ជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត​​នៅ​ចំណុចកណ្តាល​​ផ្លួវ​បែក​ជា​បី ប​ណ្តាល​ឱ្យ​​បុរស​បើក​រថយន្ត​ស្ទូច​នោះ​កៀប​ជាប់​ក្នុង​រថយន្ត​រង​របួស​ធ្ងន់ ។ ហេតុ​ការណ៍​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​​បើក​រថយន្ត​ស្ទូច​មួយ​គ្រឿង​ទៅប៉ះ​ជា​មួយ​រថយន្តបើក​​ស្រប​ទិ​ស​គ្នា​​មួយ​គ្រឿង​ទៀត​  បន្ទាប់​មកបាន​បើក​​រថយន្ត​គេច​​ទាំង​ភ័យ​ស្លន់​ស្លោ ក៏ជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត​​នៅ​ចំណុចកណ្តាល​​ផ្លួវ​បែក​ជា​បី ប​ណ្តាល​ឱ្យ​​បុរស​បើក​រថយន្ត​ស្ទូច​នោះ​កៀប​ជាប់​ក្នុង​រថយន្ត​រង​របួស​ធ្ងន់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៥០​នាទី យប់​ថ្ងៃ​ទី ២៤ វិចិ្ឆកា ២០១៤ ​នៅ​ចំណុច​ផ្លួវ​បែក​ជា​បី ( ផ្លូវ​៥៩៨ កែង​និង​ផ្លូវ​ជាតិ​លេខ​៦) ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬស្សី​កែវ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្តស្ទូច​ម៉ាក​នីសាន់ ពណ៌ ស មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​3A-2270 ជិះ​ដោយ​បុរស​ពីរ​នាក់ បាន​បើក​បរ​តាម​ ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​។ ខណៈពេល​កំពុង​តែបើក​បរ​នោះ ក៏បាន​បើក​ទៅប៉ះ​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ទៀត​បន្ទាប់មក​តៃកុង​រថយន្ត​ស្ទូច​នោះ​បាន​បើក​គេច​ទាំង​ភ័យស្លន់ស្លោ  ស្រាប់តែបើក​គេច​មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវ​បែក​​ជា​បីនោះ រថយន្ត​ស្ទូច​ខាង​លើ​ក៏បានបើក​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​ទៀត​​ ដែលមួយ​គ្រឿង​ជាប្រ​ភេទ​រថយន្ត​កុង​តឺន័រ​បើក​មក​ពី​ផ្លូវ​លេខ​៥៩៨  និង មួយ​គ្រឿង​ទៀត​រថយន្ត​ទូរីស​ដឹក​ផ្លែចេក​បើកស្រប​ទិស​​គ្នា​​ជា​មួយ​​រថយន្ត​ស្ទូច​តាម​ផ្លូវ​ជាតិលេខ៦​បម្រុង​បត់ឆ្លង​ផ្លូ​វ​ បណ្តាលឱ្យ​រថយន្តស្ទូច​នោះ​ នៅ​កៀបជាប់​​ប្រឡោះ​កណ្តាល​រវាង​រថយន្ត​ទាំង​ពីរ​គ្រឿង និង​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រថយន្ត​ស្ទូច​កៀប​ជាប់ក្នុង​រថយន្ត​រង​របួស​ធ្ងន់ ។

ក្រោយពេល​កើត​ហេតុ​អ្នក​រួម​ដំណើរក្នុង​​រថយន្ត​ស្ទូច​បាន​បើក​ទ្វារ​រថយន្ត​រត់​គេច​បាត់ស្រមោល ចំណែក​តៃកុង​រថយន្ត​ស្ទូច​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ជួយគាស់ចេញ​ពី​ក្នុង​រថយន្ត​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​។