២​នាក់​គាប​ជាប់​ក្នុង​កាប៊ី​ន ម្នាក់​របួស​ស្រាល ក្រោយ​ឡាន​​ដឹក​ចេក​ខ្នាត​ធំ​ជួប​​គ្រោះ​(​វី​ដេ​អូ​)


ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ចេក​ខ្នាត​ធំ​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួន បណ្តាល​ឲ្យ​អ្នកបើកបរ និង​រួម​ដំណើរ​ទាំង​២​នាក់​គាប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​គីឡូ​ម៉ែ​ត លេខ​១០១ លើ​ផ្លូវជាតិ​លេខ​៧៦A ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ដោយ​ខ្លួនឯង ដែល​បង្ក​ឡើង​ដោយ​រថយន្ដ ប្រភេទ V1 ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-៨៨៤៩ ដឹក​ចេក​ចេញពី​ក្រុមហ៊ុន​វៀត​ណាម នៅ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ដោយនៅ​ក្នុង​រថយន្ដ​មាន​គ្នា​ជិះ​ចំនួន​៣​នាក់ គឺ ៖

១-​ឈ្មោះ​ថុ​ន ថា​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​អ្នកបើកបរ រង​របួសស្រាល ហើយ​គាប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ដ​។ ២-​ឈ្មោះ ព្រី​ម ដេ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដូន​មា ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ជា​អ្នក​រួម​ដំណើរ រង​របួស​ជើង​ខាងស្ដាំ និង​ដាច់​រលាត់​ចង្កេះ ដោយ​បាន​គាប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ដ និង​៣-​ឈ្មោះ​ខៀវ សា​រឹទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ខេត្តកំពង់ចាម ជា​ម្ចាស់​រថយន្ដ គ្មាន​រង​របួស ។

សមត្ថកិច្ច​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ ដោយសារ​តែ​អ្នកបើកបរ​មិនសូវ​ស្គាល់​ស្ថានភាព​ផ្លូវ​ច្បាស់ ខណៈ​ដែល​មាន​ចំណោត​ច្រើន រួម​ទាំង​បើក​លឿន​ផង​នោះ ទើប​បណ្តាល​ឱ្យ​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ​ផង​ដែរ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង និង​ប្រជាពលរដ្ឋ បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​គាប​ជាប់​នឹង​កាប៊ី​ន​រថយន្ដ​បាន​ដោយ​ជោគជ័យ នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​ខែមិថុនា ឆ្នាំ​២០២០ នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ