ខេត្តព្រះសីហនុ៖ ថ្លែងចេញពីទឹកដីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រីកម្ពុជាបានច្រានចោលនូវការចោទប្រកាន់ថាកម្ពុជាបានអនុញ្ញាតិឲ្យកំពង់ផែរាមទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខ ព្រោះកម្ពុជាគឺជាប្រទេសដែលប្រកាន់គោលការឯករាជ្យ អព្យាក្រឹត្យនិងមិនចូលបក្សសម្ព័ន្ធ ។
ជាមួយគ្នានោះផងដែរ សម្តេចបានបញ្ជាក់ថារាល់កំពង់ផែទាំងអស់នៅកម្ពុជាគ្មានបរទេសណាដាក់ទាហានោះទេ ។ សម្តេចតេជោ ហ៊ុន សែនបានប្រតិកម្មបែបនេះបន្ទាប់ពីមានមន្ត្រីទូតមួយកាលពីប៉ុន្មានខែមុនបានផ្ញើលិខិតជូនសម្តេចតាមរយៈឧបនាយករដ្ឋមន្ត្រីនិងទេសរដ្ឋមន្ត្រីថា យើងអនុញ្ញាតិឲ្យកំពង់ផែរាម ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខ ហើយជននោះហ៊ានទាំងប្រើពាក្យថាសម្តេចតេជោ មិនបានដឹងរឿងនេះទេ តែថាគឺសម្តេច ទា បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិជាអ្នកធ្វើ។
ឆ្លៀតឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុនារសៀលថ្ងៃទី ០១ ខែមិថុនានេះសម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា សម្តេចសូមផ្តាំត្រឡប់ទៅវិញ ថានេះវាមិនមែនជារឿងថាជាអំណាចហ៊ុន សែន អំណាចលោក ទៀ បាញ់ នោះទេ តែគឺអ្វីៗទាំងអស់គឺត្រូវរាយការណ៍ជូននាយករដ្ឋមន្ត្រី ។ សម្តេចបានបញ្ជាក់ថា យើងគ្មានគោលការណ៍ឲ្យបរទេសដាក់ទាហានលើទឹកដីរបស់ខ្លួនឡើយ ។
សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំបានបញ្ជាក់ច្រើនលើក កម្ពុជាជាប្រទេសឯករាជ្យ និងអព្យាក្រឹត … មិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសលើទឹកដីរបស់ខ្លួន» ហើយកម្ពុជាក៏ មិនបានបោះទីតាំងទាហានលើទឹកដីបរទេស មានតែបញ្ជួនទាហានមួកខៀវក្រោមឆ័ត្រ UN នៅម៉ាលី នៅលីប៉ង់ និងប្រទេសមួយចំនួនទៀត ។
សម្តេចក៏បានបញ្ជាក់ថាកម្ពុជាកំពុងសាងសង់មជ្ឈមណ្ឌលលំហរសមុទ្រននៅទីតាំងថ្មី
អញ្ចឹងមិត្តបរទេសចង់ផ្តល់ជំនួយកម្ពុជាស្វាគមន៍ជានិច្ច គឺយើងត្រូវការជំនួយទាំងអស់ ចិន អាមេរិក ជប៉ុន គឺយកទាំងអស់ ។
ជាមួយគ្នានោះផងដែរ សម្តេចបានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលចង់សហការជាមួយកម្ពុជា សហការរួមគ្នាល្បាតសមុទ្រប្រឆាំងភេរវកម្ម ជួញដូរគ្រឿងញៀន ធ្វើសមយុទ្ធជើងទឹកនិងជើងគោក ដោយសម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា «ខ្ញុំចង់បានតែ ២ ទេ សមយុទ្ធប្រឆាំងភេវរកម្មនិងប្រឆាំងគ្រោះមហន្តរាយ» ៕
ចែករំលែកព័តមាននេះ