ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ដាក់​ឈ្មោះ​ដើមឈើ​មួយ​ដើម​នៅ​កណ្តាល​ផ្លូវថា «​ដើមឈើ​ចាំ​ស្នេហ៍​»

3 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះ​សីហ​នុ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​រសៀល​ថ្ងៃ​ទី១ ខែ មិថុនា​ ឆ្នាំ​២០២០ បាន​ដាក់​ឈ្មោះ​ឲ្យ​ដើមឈើ​មួយ​ដើម​ស្ថិត​នៅ​កណ្តាលផ្លូវ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​ទុក​នៅ​ចំ​កណ្តាល​ដោយ​មិន​កាប់​ចោល​ថា «​ដើមឈើ​ចាំ​ស្នេហ៍​»…

ព្រះ​សីហ​នុ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​រសៀល​ថ្ងៃ​ទី១ ខែ មិថុនា​ ឆ្នាំ​២០២០ បាន​ដាក់​ឈ្មោះ​ឲ្យ​ដើមឈើ​មួយ​ដើម​ស្ថិត​នៅ​កណ្តាលផ្លូវ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​ទុក​នៅ​ចំ​កណ្តាល​ដោយ​មិន​កាប់​ចោល​ថា «​ដើមឈើ​ចាំ​ស្នេហ៍​» ។

ប្រាកដ​ណាស់​ដើមឈើ​ធំ​មួយ​ដើម កំពុង​ត្រូវ​បាន​គេ​គ្រប់​គ្នា​ចាប់អារម្មណ៍ ដោយ​ខ្លះ​បាន​សរសើរ​ដល់​ភាព​ច្នៃប្រឌិត​របស់​អភិបាលខេត្ត​ព្រះ​សីហ​នុ​ក្នុង​ការ​ទុក​ដើមឈើ​មួយ​ដើម​នេះ នៅ​កណ្ដាលផ្លូវ កំពុង​ធ្វើ​អោយ​ខេត្ត​មួយ​នេះ​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​មនុស្ស​ទូ​ទាំង​ប្រទេស ហើយ​វា​ក៏​នឹង​ធ្វើ​អោយ​ខេត្ត​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​លើក​ឡើង​ថា​ការ​សាងសង់​ផ្លូវ​ថ្មី​ដោយ​ស្នាដៃ​កូន​ខ្មែរ គឺ​ពិតជា​អាច​ធ្វើ​ឲ្យ​ខេត្ត​នេះ​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ឡើង​វិញ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ១ មិថុនា​នេះ សម្តេច​តេ​ជោ​ក្នុង​ដំណើរ​អញ្ជើញ​ពិនិត្យ​សមិទ្ធផល​ផ្លូវថ្នល់​ដោយ​ផ្ទាល់​នៅ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​បាន​ចុះ​ដើរ​ពិនិត្យ​ថ្នល់​បេតុង​ដែល​ទើបបាន​កសាង​រួច​ថ្មី​ៗ​នៅ​ជាប់ដៃ​សមុទ្រ​ទ្រ​រាម ដែល​បង្ហាញ​អោយ​ឃើញ​ពី​គុណភាព​ជាប់​បាន​ល្អជា​មួយ​ប្រព័ន្ធ​បង្ហូរទឹក​ដែល​រៀបចំ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស និង​គម្រោង​សួន​លំអរ​ផ្លូវ​។ គម្រោង​សាងសង់​នេះ​គឺ​បាន​បញ្ចប់​ប្រមាណ​៩០% ហើយ​។ ផ្លូវថ្នល់​ទាំង​អស់នេះ​នឹង​ចាក់​កៅស៊ូ​ពីលើ​ថែម​ទៀត ហើយ​បន្ទាប់​មក​នឹង​មាន​រៀប​ជា​សួន​លំអរ​នៅ​តាម​ទ្រូងផ្លូវ និង​នៅ​តាម​ជាយ​សង្ខាង​ផ្លូវ​ផង​ដែរ​។ បើ​តាម​ទំហំ​ដ៏​ធំ​ទូលាយ​នេះ គឺ​អាច​អោយ​រថយន្ត​បើកបរ​ម្ខាង​បាន​២ ដែល​មាន​សួនច្បារ​លម្អរ​នៅ​ចំ​កណ្តាល​។

ផ្លួ​វ​ដែល​បាន​កសាង​នៅ​ក្នុង​តំបន់​នេះ​គឺ​មាន​កាត់​ពុះ​ជ្រៀក​ភ្នំ​ដែល​មាន​កម្ពស់​ជាង​២០​ម៉ែត្រ ធ្វើ​ទៅ​តាម​បច្ចេកទេស​ដែល​ធានា​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។ នៅ​ក្នុង​ដំណើរ​នៃ​ការ​អញ្ជើញ​ពិនិត្យ​សមិទ្ធិ​ផល​ផ្លូវថ្នល់​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អ​ញ្ជើ​ឈប់​ថតរូប​ជា​អនុស្សាវរីយ៍​នៅ​មាត់សមុទ្រ​ដែល​ថត​ពីលើ​ភ្នំ​ទៅ និង​ថតរូប​នៅ សិលា​ចាំ​ស្នេហ៍ និង ដើមឈើ​ចាំ​ស្ន​ហេហ៍ ជាដើម​។ សំណង់​ផ្លូវថ្នល់​ឡើង​ចុះ​ទាប​ខ្ពស់​អម​ជាមួយ​រមណីយដ្ឋាន​ធម្មជាតិ​ទាំង​អស់នេះ​គឺ​ពិតជា​មានការ​ទាក់ទាញ​ផ្នែក​ទេសចរ​យ៉ាង​ខ្លាំង​។

នេះ​ជា​សមិទ្ធិ​ផល​ជាតិ​ថ្មី​បន្ថែម​ទៀត ដែល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ខិតខំ​កសាង​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​អោយ​ស័ក្តិ​សមជា​ខេត្ត​ដែល​មាន​ឆ្នេរ​ស្អាត​បំផុត​លើ​សកលលោក មាន​ផ្លូវថ្នល់​គម្រូ និង​ជា​ខេត្ត​ដែល​រីក​លូតលាស់​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ