ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃ្លាំង​ស្តុក​ថ្នាំពេទ្យ​«ឌី​ភី​ហ្វា​ម៉ា​ ខូ​ អិ​ល ​ធី​ឌី»រកឃើញថ្នាំ​ខូចគុណភាព​ច្រើន​​កេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ទីតាំង​ឃ្លាំង​ស្តុក​ថ្នាំពេទ្យរបស់​ក្រុមហ៊ុន​ឌី​ភី​ហ្វា​ម៉ា ខូ​អិ​ល​ធី​ឌីមួយ​កន្លែង ​ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្តិភាព​សង្គមនៃ​ក្រសួងមហាផ្ទៃ​ ចុះ​ឆែកឆេរ​ដោយ​រក​ឃើញឱសថ​ខូចគុណភាព​និង​ហួស​កាល​បរិច្ឆេទ​ព្រមទាំង​ទីតាំង​រក្សា​ទុក​ឱសថ​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​នាំ យក​ទៅ​ចែកចាយ​ទៅ​ផ្សារ​ជា​ហេតុ បង្ក​អោយ​​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ​៖ ​ទីតាំង​ឃ្លាំង​ស្តុក​ថ្នាំពេទ្យរបស់​ក្រុមហ៊ុន​ឌី​ភី​ហ្វា​ម៉ា ខូ​អិ​ល​ធី​ឌីមួយ​កន្លែង ​ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្តិភាព​សង្គមនៃ​ក្រសួងមហាផ្ទៃ​ ចុះ​ឆែកឆេរ​ដោយ​រក​ឃើញឱសថ​ខូចគុណភាព​និង​ហួស​កាល​បរិច្ឆេទ​ព្រមទាំង​ទីតាំង​រក្សា​ទុក​ឱសថ​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​នាំ យក​ទៅ​ចែកចាយ​ទៅ​ផ្សារ​ជា​ហេតុ បង្ក​អោយ​​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ​។

ការ​បង្ក្រាប​ថ្នាំពេទ្យ​គ្មាន​គុណភាព​ធ្វើ​ឡើង ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ​មិថុនា ​ស្ថិត​នៅផ្ទះ​លេខ១៨ដេ ផ្លូវ​លេខ ៥៩៨ បុរី​ក្នុងភូមិទំនប់​ទី​១ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិបត្តិការ​នេះ ​ដឹកនាំ ដោយ​លោក ឧត្តមសេនីយ៍ ត្រី​កាន វ​ឌ្ឍ​នា ប្រធាន​ក្រុម​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្តិភាព​សង្គម​និង​មានការ​ចូល​រូប​ពី​លោក ឧត្តមសេនីយ៍ ឯក សុខ សុ​មនោ អនុប្រធាន​លេខាធិការដ្ឋាន គ .​ប​.​ផ​.​ក ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​មានការ​ចូលរួម​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ​។​

អ្វីដែលមានការ​ចាប់អារម្មណ៍ នៅការ​ចុះ​ឆែរ​ឆេរសមត្ថកិច្ចត្រូវ​បាន តំណាង​ក្រុមហ៊ុនចាក់សោ​ទ្វារ​មិន​អោយ​ចេញចូល តែ​ក្រោយមក​ក៏​មានការ​សម្របសម្រួល​ក៏ត្រូវ​បាន​បើកទ្វារ អោយ​អនុវត្ត​បន្ត និង​មានការ​ចម្រង់​ចម្រាស់​ផង​ដែរ ។ តាម​នគរបាល​អោយ​ដឹង​ថា ការ​ឆែកឆេរ នេះ ធ្វើ​ឡើង តាម​ចំណារ​អោយ​ឆែក​ឆេរ លេខ ០៨៦​អ យ ន ចុះ​ថ្ងៃ​ទី​១​ខែមិថុនា ឆ្នាំ ២០២០​របស់​លោក​ព្រះ​រា​ជ្ញា​រង សេង ហៀ​ង ​។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​ការ​ឆែកឆេរ សមត្ថកិច្ច ចម្រុះ បាន​រក​ឃើញ មាន​ថ្នាំ ពេទ្យ​ចំនួន ២៤​មុខ សរុប ចំនួន ១២០៣​កេស ដែល ពុំ​អនុ​ឡោម​ទៅ​តាម​ច្បាប់ ។ នៅ​ក្នុង​នោះ រក​ឃើញ ថ្នាំពេទ្យ ហួស​សុពលភាព ចំនួន ៤​មុខ ចំនួន ៨៧​កេស និង​៨​ប្រអប់ ។

តាម​សមត្ថកិច្ចអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ត្រួតពិនិត្យ សមត្ថកិច្ច គ​ណះ​ក​ម្មា​ការ ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន ឌី​ភី ហ្វា​ម៉ា ខូ​អិ​ល​ធី​ឌី​មិន​អនុ​ឡោម ទៅ​តាម​ច្បាប់​កំណត់ដូច ៖​គ្មាន ដាក់ ភាសារ​ខ្មែរ លើ​ក្រដាស់ ណែនាំ​ប្រើប្រាស់​(​មាន​តែ​មួយ​ចំនួន​តូច​),​រក្សា​ទុក ឱសថ ខូច​គុណ និង​ហួស​កាលបរិច្ឆេទ​,​រក្សា​ឱសថ​ទុក​នៅ​ក្នុង​ឃ្លាំង​មិន​បាន​ត្រឹមត្រូវ​, ដំណើរ​ក្រុមហ៊ុន មិន​អនុ​ឡោម​ទៅ​តាម​ច្បាប់​,​គ្មាន​លិខិត អនុ​ញ្ញា​ចែកចាយ ឱសថ និង​លើក​ស្លាក​យីហោ​មិន​ត្រឹមត្រូវ ។​ ប្រតិបត្តិការបានបញ្ចប់ នៅ​វេលា​ម៉ោង​ប្រមាណ​ជិតរសៀល ហើយ​សមត្ថកិច្ចបាន​ដកហូត​ថ្នាំពេទ្យ​មួយ​ចំនួនទៅ​ធ្វើតេស្ត និង​បិទ​ឃ្លុំបេទីតាំង ព្រមទាំង នាំ​ខ្លួនតំណាង​ក្រុម​ហ៊ុន​ម្នាក់​ទៅ​សាកសួរ ​។ ​

ទោះបី​ជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុនឡើយ តែបើ​តាម​តំណាង​ក្រុម​ហ៊ុនបាន​បញ្ជាក់ថា ថ្នាំដែល​ផុត​សុពលភាព​គី​ថ្នាំ នៅ​សល់​ដោយសារ​តែ​លក់​មិន​ចេញ ៕

អត្ថបទសរសេរ ដោយ