ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស ថេ​ត ណែនាំ​មន្ត្រី​ប៉ូលិស​ហាម​បា.ញ់បោះ​សេរី និង​ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា​នេះ បាន​បញ្ជា​ទៅ​កាន់​មន្ត្រី​ប៉ូលិស និង​មន្ត្រី​នគរបាល​ជាតិ​ថ្មី​ដែល​ទើប​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរសក្តិ​ចំនួន ១៧៤​នាក់ ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា​នេះ បាន​បញ្ជា​ទៅ​កាន់​មន្ត្រី​ប៉ូលិស និង​មន្ត្រី​នគរបាល​ជាតិ​ថ្មី​ដែល​ទើប​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរសក្តិ​ចំនួន ១៧៤​នាក់ ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ផ្សេង​ៗ និង​ត្រូវ​តែ​កាត់សក់​ខ្លី​ជាប់​ជា​ប្រចាំ ជា​ពិសេស​មិន​ត្រូវ​ប្រើប្រាស់​អាវុធ​ធ្វើការ​បាញ់បោះ​ដោយ​សេរី​នោះ​ទេ ។

ថ្លែង​ក្នុង​ពី​ធី​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន ១៧៤​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រី​ថ្មី​ជា​ច្រើន​ចំណុច​ក្នុង​នោះ​រួម​មាន ៖

  • ១. ត្រូវ​កាត់សក់​ខ្លី​ជា​ប្រចាំ និង​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ស្អាត សមជា​សមត្ថកិច្ច​គំរូ
  • ២. ត្រូវ​រៀន​ពី​ការ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ជាតិ
  • ៣. ត្រូវ​គោរព​វិន័យ​កងកម្លាំង​ឲ្យ​បាន​ល្អ
  • ៤. ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​ស្តាប់​តាម​ការ​ណែនាំ​គោរព​រៀមច្បង និង​ប្រធាន​អង្គភាព​ដែល​នឹង​ត្រូវ​ចាត់តាំង​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ
  • ៥. ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ដូច​ជា ការ​ផ្តល់​សេវា​សាធារណ​:​ឲ្យ​បាន​លឿន ជា​ពិសេស​ធានា​ឲ្យ​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។
  • ៦. ត្រូវ​មាន​វិន័យ អាកប្បកិរិយា សីលធម៌ និង​គុណធម៌​ល្អ ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ជាតិ
  • ៧. ត្រូវ​បង្ហាញ​ភាព​ទន់ភ្លន់ ប៉ុន្តែ​ម៉ឺងម៉ាត់ ក្នុង​ការ​អនុវត្ត​ការងារ
  • ៨. ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានជា​ប្រចាំ​នៅ​ពេល​បើក ដើម្បី​បង្ហាញ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​អនុវត្ត​ច្បាប់
  • ៩. ហាម​ដាក់​ខាត និង​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ដែល​ខុសច្បាប់ ជា​ពិសេស គឺ​គ្រឿងញៀន ១០. ត្រូវ​ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ​ហាម​ដាច់ខាត​ការ​បាញ់បោះ​សេរី ជាង​នេះ​ទៅ​ទៀត​លោក ស ថេ​ត ក៏​បាន​ណែនាំ​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព ដោយ​ពាក់​ម៉ាស់​ជា​ប្រចាំ លាងដៃ​ជាមួយ​ជែ​ល ឬ​ទឹក​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ