ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! ត្រឹមតែ​១​ខែ រក​ឃើញ​យាន​យន្ត​ត្រូវ​ផាកពិន័យ​៤៤.៧៦៥​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ គឺ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស បាន​ត្រួតពិនិត្យ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ គឺ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​៤៤.៧៦៥​គ្រឿង ក្នុង​នោះ​ម៉ូតូ​៣២.៧២៦​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​១២.០៣៩​គ្រឿង​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ​ដែរ មាន​យានយន្ត ១.២៣៥​គ្រឿង ដែល​ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ ក្នុង​នោះ​ម៉ូតូ​មាន​៩៧១​គ្រឿង ខណៈ​រថយន្ត​មាន​ចំនួន​២៦៤​គ្រឿង​។

ចំណែក​បទល្មើស​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​អត់​មួក ល្មើស​សញ្ញា គ្មាន​ស្លាក​លេខ ដឹក​លើស​ទម្ងន់ និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ដោយឡែក​បទល្មើស​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​រថយន្ត​វិញ គឺ​លើស​ល្បឿន អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា លើស​ទម្ងន់ ប្រើប្រាស់​ទូរស័ព្ទ អត់​ស្លាក​លេខ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ