ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចំការ​ទុកចិត្ត​ពេក រហូត​ដល់​អ្នកយាម​ចំការ​លេង​១​ក្បាច់​ហួសចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អាជីវករ​ចំណាស់​ម្នាក់​ដោយ​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ថ្មី​ចង្អៀត​គាត់​បាន​យក​ស្រា​ថ្លៃ​ៗ​មួយ​ចំនួន​ទៅ​ទុក​នៅ​ក្នុងផ្ទះ​មួយទៀត ដែល​ស្ថិត​នៅ​ក្នុង​ដីចំការ​របស់​គាត់​មួយ​កន្លែង​ទៀត ដោយ​ទុកចិត្ត​ទុក​ថ្លើម​ទៅ​លើ​បុរស​អ្នកយាម​ដីចំការ​ថា​មិន​អី​។​ប៉ុន្តែ​ទីបំផុត​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​បុរស​អ្នកយាម​ដី​លេង​១​ក្បាច់​ហួសចិត្ត ដោយ​បាន​បបួល​បក្សពួក​២​នាក់​ផ្សេង​ទៀត​ទៅ​លួច​យក​អស់​១០​ដប​គិត​ជា​ប្រាក់​ជិត​២​ពាន់​ដុល្លារ តែ​ជន​នេះ​មិន​បាន​យក​ទៅ​លក់ ឬ​ក៏​ផឹក​ខ្លួនឯង​ឡើយ គឺ​បាន​យក​ស្រា​ទាំងនេះ​ទៅ​ដូរ​យក​គ្រឿងញៀន​ជក់​យ៉ាង​រំភើយ​។ ចំណែកឯ​បុរស​ដែល​ជា​អាជីវករ​លក់​ស្រា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អាជីវករ​ចំណាស់​ម្នាក់​ដោយ​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ថ្មី​ចង្អៀត​គាត់​បាន​យក​ស្រា​ថ្លៃ​ៗ​មួយ​ចំនួន​ទៅ​ទុក​នៅ​ក្នុងផ្ទះ​មួយទៀត ដែល​ស្ថិត​នៅ​ក្នុង​ដីចំការ​របស់​គាត់​មួយ​កន្លែង​ទៀត ដោយ​ទុកចិត្ត​ទុក​ថ្លើម​ទៅ​លើ​បុរស​អ្នកយាម​ដីចំការ​ថា​មិន​អី​។​ប៉ុន្តែ​ទីបំផុត​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​បុរស​អ្នកយាម​ដី​លេង​១​ក្បាច់​ហួសចិត្ត ដោយ​បាន​បបួល​បក្សពួក​២​នាក់​ផ្សេង​ទៀត​ទៅ​លួច​យក​អស់​១០​ដប​គិត​ជា​ប្រាក់​ជិត​២​ពាន់​ដុល្លារ តែ​ជន​នេះ​មិន​បាន​យក​ទៅ​លក់ ឬ​ក៏​ផឹក​ខ្លួនឯង​ឡើយ គឺ​បាន​យក​ស្រា​ទាំងនេះ​ទៅ​ដូរ​យក​គ្រឿងញៀន​ជក់​យ៉ាង​រំភើយ​។

ចំណែកឯ​បុរស​ដែល​ជា​អាជីវករ​លក់​ស្រា និង​ជា​ម្ចាស់​ស្រា​ខាងលើ​ក្រោយ​ពី​ដឹង​ថា បាត់​ស្រា​គ្មាន​អ្វី​សង្ស័យ​ច្រើន​ទេ​គាត់​បាន​សួរនាំ​ទៅ​បុរស​អ្នក​ចាំ​ដីចំការ​នោះ​ហើយ​ត្រូវ​ជន​នេះ​សារភាព​តាម​ត្រង់​ថា ខ្លួន​ជា​អ្នក​លួច​ទើប​គាត់​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្ដង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ​ដីចំការ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

យុវជន​សង្ស័យ​ខាងលើ​មានឈ្មោះ ជឿន ចាន់​ធឿ​ន ហៅ ឡឺម អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​ម្ចាស់​ស្រា​ឈ្មោះ ប៉េង គ្រុយ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មុខរបរ​អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៩០ ផ្លូវ​៦៣ ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​បាត់បង់​ស្រា ចំនួន​៤​ដប និង​បា​ឡង់​ទី​ន​ចំនួន​៦​ដប សរុប​ចំនួន​១០​ដប ហើយ​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​១,៤០០​ដុល្លារ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ឈ្មោះ ជឿន ចាន់​ធឿ​ន ហៅ ឡឺម នេះ គឺជា​អ្នក​ចាំ​ដីចំការ​ឲ្យ​បុរស​ដែល​ជា​អាជីវករ​ខាងលើ ហើយ​គាត់​ក៏​បាន​សាងសង់​ផ្ទះក្បឿង​១​ខ្នង នៅ​ក្នុង​ដីចំការ​របស់​គាត់​ផង​ដែរ មិនតែប៉ុណ្ណោះ​បុរស​នោះ​បាន​យក​ស្រា​ថ្លៃ​ទៅ​ទុក​នៅ​ក្នុង​ទូ​ក្នុង​បន្ទប់​ក្នុងផ្ទះ​នោះ​ដោយ​ចាក់សោរ​ត្រឹមត្រូវ​ថែម​ទៀត​ផង ។

ម្យ៉ាង​ពួក​គាត់​គ្មាន​ការ​បារម្ភ​ទេ ព្រោះ​ទុកចិត្ត​ទៅ​លើ​យុវជន​សង្ស័យ​នៅ​ចាំ​ឲ្យ​ហើយ លុះដល់​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ គាត់ និង​ប្រពន្ធ​បាន​ចេញពីផ្ទះ​នៅ​ផ្សារ​ថ្មី​ទៅ​លេង​ដីចំការ​របស់​ខ្លួន​ខាងលើ​ទើប​ដឹង​ថា បាត់​ស្រា​អស់​១០​ដប​។​ខណៈនោះ​គាត់​បាន ពិនិត្យ​មើលឃើញ​មាន​ស្នាម​បើក​ក្បឿង​ចូល​តាម​ដំបូល​ទៅ​ក្នុងផ្ទះ រីឯ​គន្លឹះទ្វារ​បន្ទប់​ខូច​អស់ បន្ទាប់​មក​គាត់​ក៏​បាន​ហៅ​ជនសង្ស័យ​ឈ្មោះ ជឿន ចាន់​ធឿ​ន ហៅ ឡឺម ដែល​ជា​អ្នក​ចាំចំការ​មក​សួរនាំ ស្រាប់តែ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ជា​អ្នក​នាំ​បក្សពួក​២​នាក់​ទៀត ចូល​លួច​យក​ស្រា​ទាំងនោះ ក្រោយ​ពី​បានដឹង​ច្បាស់​ហើយ ម្ចាស់​ស្រា​បាន​ប្ដឹង​នគរបាល និង​ឃាត់ខ្លួន​ជន​នេះ​ប្រគល់​ជូន​នគរ​ចាត់ការ​តាម​ច្បាប់​។

លោក​ម៉​ម ហោ អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​បាន​ថ្លែងប្រាប់​ថា ក្រោយ​ពេល​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​២​នាក់​ទៀត​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ស្រា​ទាំង​១០​ដប​នោះ​មែន ប៉ុន្តែ​មិន​បាន​ផឹក​ខ្លួនឯង​ឬ​យក​ទៅ​លក់​ឡើយ គឺ​បាន​យក​ទៅ​ឲ្យ​ជន​ម្នាក់​មិន​ស្គាល់ឈ្មោះ ដើម្បី​ដូរ​យក​គ្រឿងញៀន​មក​ប្រើប្រាស់​។ ពេល​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ហើយ​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្សពួក​២​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ