ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ូ​ជី​អតីត​ភ្នំភ្លើង​ជា​តំបន់​ទេសចរណ៍​ប្រណីត​របស់​ជប៉ុន

9 ឆ្នាំ មុន

ភ្នំ​ហ៊្វូ​ជូ ស្ថិត​នៅ​លើ​កោះ Honshu Island មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ឆៀង​ខាងលិច​ប្រទេស​ជប៉ុន ប្រកបដោយ​សោភ័ណ​ភាព​ស្រស់​ប្រណីត​ណាស់ ។

ភ្នំ​ហ៊្វូ​ជូ ស្ថិត​នៅ​លើ​កោះ Honshu Island មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ឆៀង​ខាងលិច​ប្រទេស​ជប៉ុន ប្រកបដោយ​សោភ័ណ​ភាព​ស្រស់​ប្រណីត​ណាស់ ។

​ហ៊្វូ​ជី​គឺជា​ភ្នំ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ភ្នំ​ដទៃ​ទៀត​របស់​ជប៉ុន​មាន​កម្ពស់ ៣.៧៧៦,២៤​ម៉ែត្រ និង​ជា​ភ្នំ​សក្តិ​សិទ្ធិ​ក្នុង​ចំណោម​ភ្នំ Tate និង​ភ្នំ Haku ដែល​ប្រជាជន​រស់នៅ​តំបន់​នោះ​មាន​ជំនឿ​លើ​អារក្ស​-​អ្នកតា ។

ភ្នំ​​ហ៊្វូ​ជី​បាន​ចុះបញ្ជី​ជា​តំបន់​ពិសេស​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​ស្រាវជ្រាវ​ដោយ​ទីភ្នាក់ងារ​ប្រតិបត្តិការ​វប្បធម៌ ស្ថិត​ក្រោម​ក្រសួង​អប់រំ​ជប៉ុន ។

ភ្នំ​​ហ៊្វូជី បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៣ ។

ប្រវត្តិ​នៃ​ភ្នំភ្លើង​ហ៊្វូ​ជី គឺ​ឆ្នាំ​នេះ​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​១៧០៧ និង​ឆ្នាំ​១៧០៨ ។

ភ្នំ​​ហ៊្វូ​ជី ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​របស់​ជប៉ុន ដែល​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិនិយម​ទៅ​កម្សាន្ត ៕