មក​ដឹង​មូលហេតុ​ដែល​តារា​កំប្លែង ស្រី អយ មក​ទាន់ដង្ហើម​ចុង​ក្រោយ​លោក ឈិ​ន ឈាង​!


រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ អតីត​អ្នកចម្រៀង អា​យ៉ៃ ស្មៀន ឈិ​ន ឈាង បាន​លាចាក​លោក​ទៅ​កាន់​បរលោក ដោយ​បន្សល់​តែ​ពាក្យ​សោកស្តាយ​យ៉ាង​ខ្លាំង​។ ដំណឹង​នេះ ធ្វើ​អោយ​មហាជន​គ្រប់​ស្រទាប់​មានការ​សោកសៅ​ដែល​បាត់បង់​ធនធាន​សិល្ប​ដ៏​ឆ្នើម និង​កម្រ​រូប​នេះ​។

នា​គេហដ្ឋាន​លោកគ្រូ​កើតហេតុ​ភ្លាម​ៗ គេ​ស្រាប់តែ​ឃើញ​វត្តមាន​អតីត​តារា​កំប្លែង​នាង​អយ បង្ហាញមុខ និង​យំ​ស្រែក​អាឡោះអាឡ័យ​។ តើ​មានការ​ពាក់ព័ន្ធ​អ្វីខ្លះ? ដែល ស្រី​អយ កើត​មាន​ជាមួយ​ស្មៀន ឈិន ឈាង​។

បើ​យើង​ចាំ​បាន​ថា ស្រី អយ មុន​ហក់​ចូល​អាជីព​កំប្លែង​ក៏​មាន​ប្រវត្តិ​ខាង​ជំនាញ​បុរាណ​ផ្នែក អា​យ៉ៃ ចាប៉ី​ដង​វែង ។ នាង​ធ្លាប់​សិក្សា​ឆ្លងកាត់​និស្សិត សាលា​វិចិត្រសិល្បៈ កាលពី​អតីតកាល​។ ដោយ​សារ​ការ​តាក់តែង​កំណត់​អោយ​ងាក​យក​កំប្លែង ស្រី​អយ ក៏​បាត់​ឱកាស​ច្បាម​យក​វិជ្ជា ដែល​គ្រូ​ចែក​អោយ តែ​ចិត្ត​បេះដូង គឺ​រមែង​មិន​ភ្លេច​ប្រភព​ដើម​។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​យើង​តាម Message ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃ​២៩ ឧសភា ស្រី​អយ ដែល​ពេល​នេះ​មានជីវិត​ថ្កុំ​ថ្កើ​ន សាង​សុភមង្គល​ជាមួយ​ស្វាមី​មាន​ឋានៈ​ល្អ បានឱ្យ​ដឹង​ថា «​ដ្បិតតែ​នាង​ល្បីឈ្មោះ ជាតា​រា​កំប្លែង តែ​នាង​មិន​ដែល​ភ្លេចខ្លួន​ជា​អ្នក​អា​យ៉ៃ ចាប៉ី ក្រោម​ការ​បង្រៀន​ពី​លោកគ្រូ​ៗ​ដ៏​ឆ្នើម​ទាំងអស់​ឡើយ​។ ផឹកទឹក​មិន​ភ្លេច​ប្រភព​ដើម​។

ស្រី​អយ ដែល​យំសោក​ស្តាយ​លោកគ្រូ​ស្មៀន ឈាង បន្ត​ថា នាង​ធ្លាប់​រៀន​អា​យ៉ៃ ជំនាន់​ទី​១ តាំងពី​នៅ​សាលា​សិល្បៈ ជាប់​ស្តា​ត​ចាស់ ២០០៣ ដល់​២០០៤ ។ លោកគ្រូ​រូប​នេះ​ហើយ បង្រៀន​នាង រហូត​បាន​ប្រឡង​ជាប់​ពានរង្វាន់​។ ជំនាន់​នោះ នាង​រៀន​ជាមួយ​លោកគ្រូ ឈិ​ន ឈាង​, អ៊ុ​ក សុ​ផា​, លោកគ្រូ សយ សា​រ៉េ​ត​, យស សាត​, ទូច លាង និង​លោកគ្រូ​យិ​ន សា​រិ​ន ដែល​សុទ្ធតែ​ជា​លោក​គ្រូធំ​ៗ​។

លោកគ្រូ ស្មៀន ឈាង​បង្រៀន​នាង​បាន​មួយ​ឆ្នាំ ក៏​ឈឺ តែ​អាច​បំពេញការងារ​បាន​។ យ៉ាងណា នៅ​ពេល​លោកគ្រូ​ធ្ងន់​ខ្លាំង នាង​ឆ្លៀតពេល​មក​សូរ​សុខទុក្ខ ដូច​មក​ចំ​ដង្ហើម​ចុង ក្រោយ ដោយ​នាង​បាន​សួរនាំ ហើយ​ច្របាច់​ដៃជើង បញ្ចុក​ទឹកឃ្មុំ ហើយ​លោកគ្រូ​ក៏​បាន​ទាញ​ដៃ​នាង​ដាក់​លើ​ទ្រូង​គាត់ ដូច​គាត់​ដឹង​ថា យើង​ជា​សិស្ស​គាត់ (​យំ​)​។

យ៉ាងណា លោកគ្រូ​បាន​ទៅ​ផុត​ហើយ តែ​នៅ​ភរិយា​គាត់​ដែល​មើល​ថែទាំ​គ្រួសារ និង​កូនចៅ​។ អ្វី​ដែល​ស្តាយ​បំផុត​នោះ នាង​បោះបង់​សិល្បៈ អា​យ៉ៃ ចាប៉ី ច្រើន​ឆ្នាំ​ពេក ទើប​មិន​អាច​បន្តវេន​បាន ហើយ​សមត្ថភាព​មាន​កម្រិត​។ សង្ឃឹមថា មិត្តភក្តិ​ជំនាន់​ទី​១ រួម​គ្នា​លើក​ស្ទួយ អា​យ៉ៃ ចាប៉ី ហើយ ប្អូន​ៗ​ជំនាន់​ក្រោយ និង​មាន​ខ្លះមក​ហាត់រៀន​អា​យ៉ៃ ដើម្បី​ព្រលឹង​ជាតិ​យើង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ