ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សេដ្ឋកិច្ច​ ៖ គួរ​ប្រមូល​ទិញ​ក្រដាសប្រាក់​១, ២​ និង៥​ដុល្លារ ដើម្បី​យក​ទៅ​ដូរ​យក​ក្រដាសប្រាក់​មាន​តម្លៃ​ធំ​ជាង​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ប្រមុខ​ដឹកនាំ​ប្រទេស​ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា​និង​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បញ្ជាក់​ជា​បន្តបន្ទាប់​ថា​ការ​ចាយវាយ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ​និង ៥ ដុល្លារ​នៅ​បន្ត​ធម្មតា​ក៏​ពិតមែន តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ទីតាំង​មួយ​ចំនួន​គឺ​អាជីវករ​តូចតាច ឬ​ម្ចាស់​អាជីវកម្ម​ខ្លះ​គឺ​បដិសេធ​ទទួលយក​លុយ​ប្រភេទ​នេះ ។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ប្រមុខ​ដឹកនាំ​ប្រទេស​ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា​និង​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បញ្ជាក់​ជា​បន្តបន្ទាប់​ថា​ការ​ចាយវាយ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ​និង ៥ ដុល្លារ​នៅ​បន្ត​ធម្មតា​ក៏​ពិតមែន តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ទីតាំង​មួយ​ចំនួន​គឺ​អាជីវករ​តូចតាច ឬ​ម្ចាស់​អាជីវកម្ម​ខ្លះ​គឺ​បដិសេធ​ទទួលយក​លុយ​ប្រភេទ​នេះ ។

យ៉ាងណាមិញ លោក ចាន់ សុផល អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច​ឯករាជ្យ​មួយ​រូប​នៅ​កម្ពុជា​បាន​បង្ហាញ​នូវ​ទស្សនៈ​យល់​ឃើញ​របស់​លោក​ថា​ធនាគារជាតិ​គួរ​បើក​យុទ្ធនាការ​ក្នុង​ការ​ប្រមូល​ក្រដាស់ប្រាក់ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ ឲ្យ​អស់ពី​ទីផ្សារ​និង​ជំនួស​វិញ​នូវ​ប្រាក់​រៀល​របស់​ខ្មែរ ។

លោក​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១​ឧសភា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គាំទ្រ​ការ​ជំនួស​ក្រដាសប្រាក់​ដុល្លារ​តម្លៃ​ទាប​ៗ​ទាំងនេះ ដោយ​ក្រដាសប្រាក់​រៀល​។ ការ​ធ្វើ​ដូចនេះ នាំ​ឱ្យ​កម្ពុជា​ចំណេញ​បាន​ពី​ការ​បោះពុម្ព​ក្រដាសប្រាក់​ថ្មី យក​មក​ជំនួស​ពួក​វា​។ ជា​ទូទៅ ប្រទេស​ណា​បោះពុម្ព​រូបិយប័ណ្ណ​បាន​ប្រទេស​នោះ​ចំណេញ​ច្រើន​។ ឧទាហរណ៍ ប្រទេស​អា​មេ​រិ​ក​ចំណាយ​តែ​២​សេន ប៉ុណ្ណោះ សម្រាប់​ការ​បោះពុម្ព​ក្រដាសប្រាក់​១០០​ដុល្លារ​» ។

លោក​បាន​ចោទ​ជា​សំណួរ​ថា ប្រសិនបើ​ធនាគារជាតិ បើក​កម្មវិធី​ប្រមូល​ទិញ​ក្រដាសប្រាក់ ១ ២ និង ៥​ដុល្លារ ដើម្បី​យក​ទៅ​ដូរ​យក​ក្រដាសប្រាក់​មាន​តម្លៃ​ធំ​ជាង តើ​អាច​ទៅ​រួច​ទេ?

អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ​បាន​បន្ថែម​ថា «​បើ​តាម​ខ្ញុំ​យល់ គេ​អាច​ឱ្យ​អ្នកមាន​ក្រដាសប្រាក់​ទាំងនេះ​ដូរ​តាម​កន្លែង​ប្តូរ​ប្រាក់​យក​ប្រាក់​រៀល ហើយ​ឱ្យ​ចំណេញ​១០% ថែម​ទៀត​ដើម្បី​ប្រមូល​ឆាប់​បាន​អស់ពី​ទីផ្សារ​។ ការ​បោះពុម្ព​ក្រដាសប្រាក់​រៀល​ជំនួស​ពួក​វា ទំនងជា​ចំណេញ​ច្រើន​ជាង ១០% ឆ្ងាយ​ណាស់​។ គេ​អាច​អនុវត្ត​កម្មវិធី​នេះ​រយ​:​ពេល​ពីរ​ឬ​បី​ខែ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ក្រដាសប្រាក់​តម្លៃ​ទាប​ៗ​នេះ​តទៅ​ទៀត​ពី​បរទេស​។ បន្ទាប់​ពី​នេះ គេ​អាច​ដូរ​បាន​តាម​កន្លែង​ប្តូរ​ប្រាក់ និង​តាម​ធនាគារជាតិ​ជា​ចុង​ក្រោយ ដោយ​កាត់​តម្លៃ ១០%​ទៅ​វិញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ