ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ប្រឆាំង​វីរុស​ដំបូង​​ទទួល​ការ​អនុញ្ញាត​​​របស់​ក្រសួងសុខាភិបាល

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK​ថា ថ្នាំ​ប្រឆាំង​វីរុស​COVID-19​ដំបូង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ក្រោយ​ការ​យល់ព្រម​របស់​ក្រសួងសុខាភិបាល​ប្រទេស​នេះ។ ថ្នាំ​នោះ​ជា​ថ្នាំ​ដំបូង​បង្ហាញ​ប្រសិទ្ធភាព​របស់​វា ក្នុង​ការ​រាំង​ខ្ទប់​បណ្ដា​យន្តការ​នៃ​ការ​វាយលុក​របស់​វីរុស ក្នុង​ពេល​សាកល្បង​គ្លី​នី​ក ដែល​ដំណាក់កាល​ចុង​ក្រោយ​នៅ​បន្ត​។…

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK​ថា ថ្នាំ​ប្រឆាំង​វីរុស​COVID-19​ដំបូង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ក្រោយ​ការ​យល់ព្រម​របស់​ក្រសួងសុខាភិបាល​ប្រទេស​នេះ។

ថ្នាំ​នោះ​ជា​ថ្នាំ​ដំបូង​បង្ហាញ​ប្រសិទ្ធភាព​របស់​វា ក្នុង​ការ​រាំង​ខ្ទប់​បណ្ដា​យន្តការ​នៃ​ការ​វាយលុក​របស់​វីរុស ក្នុង​ពេល​សាកល្បង​គ្លី​នី​ក ដែល​ដំណាក់កាល​ចុង​ក្រោយ​នៅ​បន្ត​។ ថ្នាំ​ប្រឆាំង​វីរុស​COVID-19​ ដំបូង​នេះ​មានឈ្មោះ​ថា​AVIFAVIR ផលិត​ដោយ​រួម​សហការ​គ្នា​រវាង​មូលនិធិ​រុ​ស្ស៊ី សម្រាប់​ការ​វិនិយោគ RFPI ​និង​ក្រុមហ៊ុន​KHIMRAR បាន​ទទួល​ការ​យល់ព្រម​របស់​ក្រសួង​សុខាភិបាល​រុ​ស្ស៊ី​។ ឈ្មោះ​ពាណិជ្ជកម្ម​របស់​ថ្នាំ​នោះ​គឺ​AVIFAVIR​ហើយ​ឈ្មោះ​អន្តរជាតិ​ហៅ​FAVIPIRAVIR​។

ថ្នាំ​AVIFAVIR​នោះ​ពេល​យក​ទៅ​ប្រើ​ជាមួយ​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19 ក្នុង​ពេល​សាក​ល្បង​គ្លីនិក បង្ហាញ​នូវ​ប្រសិទ្ធភាព​ខ្ពស់​។ ថ្នាំ​នេះ​ជា​ថ្នាំ​ដំបូង​មាន​ឥទ្ធិពល​ប្រឆាំង​វីរុស​ដោយ​ផ្ទាល់​ចុះបញ្ជី​នៅ​រុ​ស្ស៊ី ដែល​បង្ហាញ ប្រសិទ្ធភាព​ក្នុង​ការ​សាកល្បង​គ្លីនិក ប្រឆាំង​វីរុស​COVID-19​។

នេះ​ជា​ការ​អះអាង​របស់ ក្រុមហ៊ុន​KHIMRAR​។ ថ្នាំ​នេះ​ផលិត​ដោយ​មានការ​សិក្សា​ត្រឹមត្រូវ​ណាស់ ព្រោះ​វា​ធ្វើ្វ​​ចរាចរណ៍​នៅ​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ម៉្លេះ ហើយ​វា​ប្រើ ប្រឆាំង​ជំងឺ​គ្រុនផ្ដាសាយ​ធ្ងន់ធ្ងរ​។

ក្រុមហ៊ុន ​KHIMRAR​បន្ត​ថា ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សិក្សា​គ្លីនិក​របស់​ថ្នាំំ​AVIFAVIR ដែល​អនុម័ត​ដោយ​ក្រសួងសុខាភិបាល​រុ​ស្ស៊ី​​កាលពី​ថ្ងៃ​ទី​២១​ឧសភា ជាមួយ​ការ​ចូលរួម​របស់​អ្នកជំងឺ​៣៣០​នាក់ បច្ចុប្បន្ន​កំពុង​ប្រព្រឹត្ត​ទៅ​។

ថ្នាំ​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ធំធេង ក្រោយ​ការ​សាកល្បង ដែល​ធ្វើ​ដោយ​មជ្ឈមណ្ឌល​សុខា​ភិបាល​និង​ស្រាវជ្រាវ​រុ​ស្ស៊ី​ជា​ច្រើន ក្នុង​នោះ​មាន​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ IVAN SETCHENOV ក្រុង​មូ​ស្គូ​និង​សាកលវិទ្យាល័យ​រដ្ឋ​LOMONOSSOV​ក្រុង​មូ​ស្គូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ