ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរប្រែប្រួលយ៉ាងណាខ្លះធៀបនឹងលុយជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់យ៉េនជប៉ុននៅក្នុងសប្តាហ៍នេះ គឺមានការប្រែប្រួលស្ទើរតែរាល់ថ្ងៃតែម្តង ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់យ៉េនជប៉ុន សូមមកដឹងពីការប្រែប្រួលនេះ ។ ធនាគារ ជាតិនៃកម្ពុជា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់យ៉េនជប៉ុននៅក្នុងសប្តាហ៍នេះ គឺមានការប្រែប្រួលស្ទើរតែរាល់ថ្ងៃតែម្តង ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់យ៉េនជប៉ុន សូមមកដឹងពីការប្រែប្រួលនេះ ។

ធនាគារ ជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០២០មកនេះបានឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូល ៣៨២៤ រៀល លក់ចេញ ៣៨៦២ រៀល ហើយដែលកាលពីថ្ងៃទី ២៨ ឧសភា ទិញចូលត្រឹមតែ ៣៨១៨ រៀល និងលក់ចេញតែ ៣៨៥៦ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះ គឺកាលពីថ្ងៃទី ២៧ឧសភា ១០០យ៉េនជប៉ុន ទិញចូល ៣៨២៨ រៀល លក់ចេញ ៣៨៦៧ រៀល ខណៈដែលកាលពីថ្ងៃទី ២៦ឧសភា ទិញចូលត្រឹមតែ ៣៨១៩ រៀល និង លក់ចេញ តែ ៣៨៥៧ រៀលប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ គឺកាលពីថ្ងៃទី ២៥ឧសភា ដើម សប្តាហ៍ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៨១៩ រៀល ហើយលក់ចេញ ៣៨៥៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ