រាជធានីភ្នំពេញ ៖ បើទោះបីជាអាកាសធាតុក្តៅហែង ឬក៏ត្រូវទៅកន្លែងឆ្ងាយៗយ៉ាងណាក្តី តែសម្រាប់ក៏បងស្រីដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ នៅតែមានទឹកមុខញញឹមជានិច្ច នៅពេលទៅទទួលអាហារ និងយកអាហារឱ្យភ្ញៀវ ។ ភាពរួសរាយរាក់ទាក់របស់គាត់ពេល ខ្លះបានធ្វើឱ្យភ្ញៀវខ្លះអាណិតអាសូរ និងផ្តល់ថវិការបន្ថែម (ធីប) ពីការដឹកជញ្ជូននេះ ។
ដោយមានមាឌមាំមួន កាយវិកាក្លាហាន សម្បុរស្រអែមបងស្រី លីនដា បាននិយា យថា មួយរយៈនេះមានអ្នកកម្ម៉ង់អាហារ និងភេសជ្ជៈច្រើនណាស់ ដោយគាត់ទទួលដឹក តាំងពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១០យប់ឯណោះ។ ហើយកន្លែងខ្លះក៏ឆ្ងាយខ្លាំងណាស់ ដែរ តែដើម្បីប្រាក់ចំណូលគាត់ត្រូវតែតស៊ូដឹកដើម្បីបានប្រាក់ចំណូល ។
បងស្រីបាននិយាយទៀតថា «មួយថ្ងៃៗខ្ញុំដឹករហូត ថ្ងៃខ្លះខ្ញុំរកបានដល់ទៅ ២០ជើង ហើយបើតិចខ្លាំងក៏បាន ១០ជើងដែរ ។ មួយជើងគេគិតភាគរយឱ្យពី ១ទៅ ២ដុល្លារ ហើយ ១ដុល្លារនឹងត្រូវកាត់ឱ្យខាង Nham24 app ចំនួន ១០ភាគរយ អ៊ីចឹងបើខ្ញុំរកបាន ១០ជើង បាន ១០ដុល្លារ កាត់ឱ្យក្រុមហ៊ុនសល់ ៩ដុល្លារ ។ បើសិនជាទីតាំងឆ្ងាយគេ នឹងគិតទៅតា មនឹងទៀត ប្រហែលខ្ទង់ ២ដុល្លារអីដែរ ។ ហើយក៏មានភ្ញៀវខ្លះអាណិត ឱ្យលុយធីបថែម ទៀតទៅ» ។
បើទោះបីរវល់ខ្លាំងជាមួយនឹងការងារដឹកជញ្ជូនក្តី តែបងស្រី លីនដា នៅតែបន្តប្រា ប់ឱ្យដឹងពីជីវីត និងជីវភាពប្រាប់ «កោះសន្តិភាព» ដោយទឹកមុខញញឹមថា គាត់មានវ័យ ៣១ឆ្នាំហើយ ត្រូវចញ្ចឹមកូនជាមួយម្តាយគាត់នៅឯស្រុកកំពុងចាមទៀត ដូចនេះហើយ ដែលធ្វើឱ្យគាត់មានកម្លាំងចិត្តបន្តការងារដឹកជញ្ជូននេះមិនឈប់ ។
ដោយមានកម្ពស់ ១,៥០ម៉ែត្រ បងស្រី លីនដា បានដំណាលរឿងដំបូងដែលគាត់ បានចាប់អាជីពនេះជាប់បានជាង ២ខែប៉ុណ្ណោះ ព្រោះពីមុនមកគាត់ធ្វើដែរ តែដឹកជញ្ជូន តែពេលយប់ ពេលគាត់ទំនេរពីការងាររោងចក្រ ។ ដោយមើលឃើញថា ការងារដឹកជញ្ជូន នេះអាចរកប្រាក់បានច្រើនជាងការងាររោងចក្រ បងស្រី លីនដា ក៏បានសម្រេចឈប់ធ្វើ ការរោងចក្រតែម្តងទៅ ។
ប៉ុន្តែទោះបីជាការងារនេះមានភាពងាយស្រួលក្នុងការរកចំណូលក្តី តែបងស្រីក៏ មានការប្រឈមដែរក្នុងពេលដឹកជញ្ជូនអាហារ ឬភេសជ្ជៈនានាទៅកាន់ទីកន្លែងឆ្ងាយៗផង ដែរ ហើយត្រូវជិះលឿនទៀត បើមិនដូច្នេះទេអាហារនឹងត្រជាក់អស់ ។ ប៉ុន្តែបើលឿនខ្លាំង ពេកអាចមានការខូចខាត ឬកំពប់ភេសជ្ជៈជាដើម ។
ដោយការប្រើមធ្យោបាយដឹកជញ្ជូនដោយម៉ូតូផ្ទាល់ខ្លួន បងស្រីបន្តថា «ពេលយក អាហារម្តងៗ ត្រូវតែប្រញ៉ាប់ ឬលឿន បើមិនចឹងនឹងត្រជាក់អស់ ប៉ុន្តែបើជិះលឿនអាចជួប ហានិភ័យ ដែលនៅពេលខូចខាតអាហារនោះ យើងអ្នកដឹកត្រូវសងគេ» ។
ដោយដៃម្ខាងបើកបរម៉ូតូ និងដៃម្ខាងទៀតត្រូវមើលទីតាំងភ្ញៀវផងនោះ បងស្រីបាន បន្តថា វាពិតជាពិបាកណាស់សម្រាប់អ្នកថ្មីដូចខ្ញុំ ព្រោះខ្ញុំមិនសូវចេះមើលទីតាំងភ្ញៀវទេ ភ្ញៀវខ្លះដៅគោលដៅខុសកន្លែង តែស្តីឱ្យយើង ប៉ុន្តែខ្លះទៀតគាត់ទទួលស្គាល់កំហុសគាត់ ប៉ុន្តែយើងត្រូវតែញញឹមទទួលយក ។
បងស្រីបានបន្ថែមទៀតថា ធ្វើការងារនេះបើយើងហត់ក៏សម្រាកបន្តិចទៅ តែបើធ្វើ ការបើកប្រាក់ខែរាងពិបាកឈប់បន្តិច ហើយធ្វើការ ១០ម៉ោងក្នុងមួយថ្ងៃ ។ គេមិនបានកំ ណត់ម៉ោងធ្វើការទេ យើងអាចធ្វើបានប៉ុណ្ណាគេឱ្យកម្រៃប៉ុណ្ណឹង ព្រោះការដឹកជញ្ជូននេះ ទទួលបានប្រាក់កម្រៃតាមចំនួនជើងដែលយើងដឹក ។ ប៉ុន្តែក៏មានផលពិបាកដែរ ព្រោះការ ងារនេះវារត់លើវិថីរហូត គ្រប់ម៉ោងគ្រប់ពេលវេលា ចឹងបើយើងមានគ្រោះថ្នាក់អ្វីមួយ យើង នឹងត្រូវបង់ថ្លៃសេវាសុខភាពផ្សេងៗដោយខ្លួនឯង ព្រោះអាវីកម្មនេះ មិនមានធានារ៉ាប់រងអ្វី ទេ វាពិតជាមានហានិភ័យខ្លាំងដែរត្រង់ចំណុចនឹង ។ តួរយ៉ាងកាលពីយប់ថ្ងៃអង្គារ៍ បានដឹក ដល់ម៉ោង ៩ ទៅ ១០យប់ គឺដឹកជញ្ជូនគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ មានអារម្មណ៍ថាខ្លាច បន្តិចៗដែរ តែត្រូវឆក់ឱកាសនេះ ព្រោះកំពុងមានអ្នកកម្ម៉ង់ច្រើន ។
គួរបញ្ជាក់ផងដែរថាបងស្រី រស់នៅជាមួយម្តាយមីងដោយមិនបង់ថ្លៃផ្ទះទេ ប៉ុន្តែជួ យបង់ថ្លៃម្ហូបអាហារជិត ៤០០,០០០រៀលក្នុងមួយខែ ។ តាមរយៈការផ្សព្វ ផ្សាយរបស់ Facebook-page Nham24 មិនបានគិតថា បានធ្វើទេ គាត់ដាក់ពាក្យលេងៗទេ ដោយគាត់ គិតថា គេមិនទទួលយកគាត់ឡើយ ព្រោះគាត់ជាស្រី ប្រហែលគេត្រូវការតែប្រុសៗ ។ ក្រោ យមកគេខលហៅឱ្យគាត់មកសាកល្បង ទើបគាត់ធ្វើដល់សព្វថ្ងៃនេះ ។ ហើយទន្ទឹមគ្នានេះ ដែរក៏មានអ្នកដឹកជញ្ជូនកើនឡើងផងដែរ ប៉ុន្តែមិនសូវមានស្រីទេ ។
ប្រសិនបើក្រឡេកមើលអាជីវកម្មខ្នាតមួយនេះ គឺកំពុងមានការកើនឡើង និងពេញ និយមខ្លាំងណាស់នារដូវកាលកូវីដ ១៩ នេះ ។ ហើយប្រទេសនានាក៏ដូចជាប្រទេសកម្ពុជា បច្ចុប្បន្នបានងាកមករកវីធីងាយស្រួលមួយនេះ ដើម្បីកាត់បន្ថយការបរិភោគអាហារនៅ ខាងក្រៅផ្ទះ ដោយជ្រើសរើសវិធីកម្ម៉ង់អាហារ និងភេសជ្ជៈជាដើម ពីភោជនីយដ្ឋាន ឬហាងនានា តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ ។ បន្ទាប់ពីកម្ម៉ង់រួចខាងម្ចាស់ហាងនឹងអ្នកដឹក ជញ្ជូនឱ្យហាងរបស់ខ្លួន ។
លោក វន់ ពៅ ប្រធាសមមាគន៍ប្រជាធិប្បតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន លើកឡើងថា កំឡុងពេលប្រទេសកម្ពុជាមានវិបត្តិកូវីដ ១៩ នេះមកប្រមាណជាជាង ៧០ ភាគរយកើនឡើងនៃអ្នកដឹកជញ្ជូនម្ហូបអាហារតាមអ៊នឡាញនេះ បើធៀបនឹងមុនពេលមិន ទាន់មានវិបត្តិកូវីដ ១៩ ។
លោកបានឱ្យដឹងទៀតថា «យើងមើលឃើញថា មានសន្ទុះកើនឡើងខ្លាំងកំឡុង ពេលមួយរយៈនេះ យើងអាចនិយាយបានថា ប្រហែលជាមិនសូវមានអ្នកទៅញុំានៅខាង ក្រៅ ហើយក៏មានអ្នកគ្មានការងារធ្វើច្រើន ដូចនេះអ្នកដែលគ្មានការងារធ្វើនោះគាត់អាច ចាប់យកអាជីពនេះបាន ដោយមិនទាមទារជំនាញអ្វីច្រើន» ។
លោកបន្តដូចនេះថា ដូចការលើឡើងរបស់អ្នកដឹកជញ្ជូនម្ហូបអាហារ ពិតណាស់ថា ពួកគាត់មិនមានប័ណ្ឌបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទេ ចឹងខាងក្រុមហ៊ុន ឬនិយោ ជិតក៏គួរតែគិតពិចារណាពីហានិភ័យនេះ អាចជួយពួកគាត់ធ្វើប័ណ្ខនេះ ។ បើទោះបីជាធ្វើ កាងារនេះគិតកម្រៃតាមជើងក៏ដោយ និងមានប្រាក់ចំណូលអាចគ្រាន់ជាងការងាររោងចក្រ ក្តី ។
បើទោះបីអ្នកដឹកជញ្ជូនម្ហូបអាហារមិនសូវមាននារី ឬស្ត្រីច្រើនក្នុងវិស័យនេះ ប៉ុន្តែ លោក វន់ ពៅ បានណែរនាំ និងលើកទឹកចិត្តពួកគាត់ប្រកបមុខរបរនេះឱ្យបានច្រើន ប្រសិនបើតម្រូវការអ្នកដឹកជញ្ជូនមានច្រើនបន្តទៀត ។ វិស័យដឹកជញ្ជូនមួយនេះមានតាំង ពីក្នុង ២០១៨មកម្ល៉េះ គ្រាន់តែជាកល្ខណៈតូចតាច និងមិនមានប្រជាប្រិយភាពដូចពេល នេះ ៕
ចែករំលែកព័តមាននេះ