ការហោះហើរមកកម្ពុជាភាគច្រើនមកពីចិន ខណៈអ្នកដំណើរធ្លាក់ចុះយ៉ាងដំណំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើទោះបីជាការផ្ទុះឡើងនិងរីករាលដាលនៃវីរុសកូវីដ-១៩ លើពិភពលោកក៏ដោយ ប្រទេសកម្ពុជានៅតែបន្តដំណើរការជើងហោះហើរជាធម្មតា។ ក៏ប៉ុន្តែគេសង្កេតឃើងថាជើងហោះបានកាត់បន្ថយកាន់តែតិចទៅៗគឺនៅសល់ចំនួនតិចតួចតែប៉ុណ្ណោះហើយការហោះហើរភាគច្រើនគឺចេញ-ចូលពីប្រទេសចិន។

លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រាប់សារព័ត៌មានកោះសន្តិភាពនាថ្ងៃទី ២៩ ឧសភានេះថា «យើងអាចនិយាយបានថាជើងហោះហើរមកពីប្រទេសចិនច្រើនក៏ថាបាន ប៉ុន្តែសូមជំរាបថាក្រុមហ៊ុនអាកាសចរណ៍ខ្លះ មានតែម្នាក់ក៏គាត់ចេញដំណើរ ឬហោះមកកាន់កម្ពុជាដែរ» ។ លោក ស៊ីន ចាន់សិរីវត្ថា បានបន្តដូចនេះថា រៀងរាល់ពេល និងរាល់ថ្ងៃ មិនមានភាពជាក់លាក់នៃជើងហោះហើរណាមួយនោះទេ ព្រោះថាពេលខ្លះខាងក្រុមហ៊ុនអាកាសចរណ៍បានកំណត់ម៉ោងហោះហើររួចហើយក៏ពិតមែន ក៏ប៉ុន្តែស្រាប់តៗភ្លាមៗភ្ញៀវសុំផ្អាកវិញ ចឹងការហោះហើរក៏មិនមាន។

លោកបានបន្តថា «យើងក៏រាងពិបាកគ្រប់គ្រងដែរ ពីព្រោះជើងហោះហើរខ្លះ មានតែម្នាក់ (អ្នកដំណើរ) ក៏គាត់ធ្វើការហោះហើរដែរ ហើយការហោះហើរមិនមានគំរោងទុកដូចពីមុនទេ មានភ្លាមចេញដំណើរភ្លាម។ ដូចនេះបើយើងនិយាយដោយស្មោះទៅ គឺមិនអាចប្រាកដជើងហោះហើរបានទេថាក្នុងមួយថ្ងៃមានប៉ុន្មានោះ ។បើទោះបីជានៅតែបើដំណើរការការហោះហើរក្តី តែមិនមានន័យថាគាត់ទទួលបានកម្រៃចំណេញពីការហោះហើរទេ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាចរណ៍ខ្លះ បានផ្អាកការហោះហើររបស់ខ្លួនតាំងពីដើមខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ហើយក្រុមហ៊ុនអាកាចរណ៍ខ្លះ បានកាត់បន្ថយបុគ្គិលរហូតជាជាង៨០ទៅ៩០ភាគរយផងដែរ ព្រោះមិនមានដំណើរច្រើន។
នេះជាជើងហោះហើរចុងក្រោយដែលយើងទទួលបាន ថ្ងៃទី២៩ ខែឧសភា នេះ Lanmei Airlines LQ761 , from MNL – Philippine , Arrival at 19:35, JC International Airlines QD739 from CTU – China , Arrival at 20:15 Korean Air KE689 from ICN-Korea , Arrival at 22:10 Asiana Airlines OZ739 from ICN – Korea, Arrival at 22:55។ ប៉ុន្តែបើគិតក្នុងមួយសប្តាហ៍ៗ ជើងហោះហើរភាគច្រើនចេញចូលពីប្រទេសចិន ៕
ចែករំលែកព័តមាននេះ