ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​មេបុណ្យ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរមក​ទស្សនា​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រាសាទ​មេបុណ្យ​ស្ថិត​ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលរងការ​ខូចខាតស្ទើរទាំង​ស្រុង ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ឱ្យ​​មក​ទស្សនា​ ។​ លោក ម៉ៅ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រាសាទ​មេបុណ្យ​ស្ថិត​ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលរងការ​ខូចខាតស្ទើរទាំង​ស្រុង ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ឱ្យ​​មក​ទស្សនា​ ។​

លោក ម៉ៅ ស៊ី ជា​ក្រុម​ឯកទេស​បាន​ប្រាប់​ថា​ ​ប្រាសាទ​មេបុណ្យ​កសាង​ឡើង​ដោយ​ព្រះ​ម​ហា​ក្សត្រ ព្រះបាទ​​ជ័យ​វរ្ម័ន​ទី​៧ នៅ​សម័យកាល​ចុង​សតវត្សរ៍​ទី​១២ ដើម​សត​សតវត្សរ៍​ទី​១៣​ រចនាបថ​បា​យ័ន ​បាន​​រង​ខូចខាត​បាក់បែក​ស្ទើ​ទាំងស្រុង ដោយ​​មាន​ការ​យកចិត្តទុកដាក់​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ ​ព្រមទាំង​​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ភរិយា​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តួចផ្តើម​ជួសជុលឡើង​វិញ​​ដោយ​ក្រុម​ឯកទេស​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​និង​ជំនាញ​ក្រុម​ជាង​អ្នក​រស់នៅ​ប្រាសាទបន្ទាយឆ្មារ​។

លោក​បាន​បញ្ជាក់​ថា​ ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន បាន​ខិតខំ​ប្រឹងប្រែង​ទាំង​កំលាំងកាយ​និង​ចិត្តបាន​ផ្តួចផ្តើម​កសាង​ស្ពានឈើ​ដែល​មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ​ពី​ទីទួល​ទៅ​ប្រាសាទ​មេបុណ្យ​ដែល​ហៅ​ថា​ស្ពាន​ជាប់​និ​ស្ស័​យ​បារាយណ៍​មេបុណ្យ​ដែល​រួចរាល់​ជា​ច្រើន​ឆ្នាំ​មកនេះ​ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​នៅ​ថ្ងៃ​បុណ្យ​ឆ្នាំ​២០១៨​ និង​២០១៩​កន្លង​ទៅ​ ដោយ​មាន​​ភ្ញៀវទេសចរមកទស្សនាកម្សាន្ត​​រាប់​ពាន់​នាក់​ក្នុង​១​ថ្ងៃ​។

លោក ម៉ៅ ស៊ី បាន​បញ្ជាក់​ថា​ ជា​ការ​យកចិត្តទុកដាក់ ​និង​​ផ្តល់នូវ​ថវិការ​ផ្ទាល់​របស់​​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួសជុល​ប្រាសាទ​មេបុណ្យ​ឡើង​វិញ​ ដោយ​សហការ​ជាមួយ​ក្រសួង​ជំនាញ​ចាប់​កសាង​ឡើង​នៅ​ថ្ងៃ​ទី​២ ​ខែមករា​ ឆ្នាំ​២០២០​ រហូតមក​​ដល់​ពេល​នេះ​ក៏បាន​​ប្រ​ទះ​ឃើញ​​ចម្លាក់​តោ​ថ្ម​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មានកំ​ពស់​១,៩០​ម៉ែត្រ ទំងន់​ជាង​១​តោន​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ