ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​តា​លី ឃើញ​ការ​ធ្លាក់​ចុះ​ភាព​ធ្ងន់ធ្ងរ​នៃ​កូ​វី​ដ​១៩ ក្នុង​ប្រ​ទស

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​តា​លី បាន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​ចំនួន​៧០​នាក់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ នៅ​ពេល​ដែល​ប្រទេស​នេះ បានឃើញ​ការ​ធ្លាក់​ចុះ​នូវ​ករណី​កើត​ថ្មី​ក្នុង​ប្រទេស​។…

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​តា​លី បាន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​ចំនួន​៧០​នាក់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ នៅ​ពេល​ដែល​ប្រទេស​នេះ បានឃើញ​ការ​ធ្លាក់​ចុះ​នូវ​ករណី​កើត​ថ្មី​ក្នុង​ប្រទេស​។

ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​អ៊ី​តា​លី បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មនុស្ស​សរុប​ចំនួន ៣៣,១៤២​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​កូ​វី​ដ​១៩ នៅ​ប្រទេស​អ៊ី​តា​លី​។

ប្រទេស​អ៊ី​តា​លី ក៏​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន​៥៩៣​ករណី​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ដល់ ២៣១,៧៣២​ករណី​។

ស្ថានភាព​ទូទៅ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី នៅ​តែ​បន្ត​មាន​ភាព​ប្រសើរ​ឡើង ខណៈ​ដែល​ចំនួន​ករណី​សកម្ម​នៃ​កូ​វី​ដ​១៩ បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៧,៩៨៦​នាក់​។ ការ​ធ្លាក់​ចុះ ៥.៨៥% គឺជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍ ហើយ​នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​អ្នកជំងឺ​តិច​ជាង​៥​ម៉ឺន​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​២២ ខែមីនា មក​។

ចំនួន​អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ឥឡូវនេះ​មាន​ចំនួន ៤៨៩​នាក់ ដែល​បាន​ថយ​ចុះ​ចំនួន​១៦​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​។

មនុស្ស​សរុប​ចំនួន ១៥០,៦០៤​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ការ​កើនឡើង​បាន​ចំនួន ៣,៥០៣​នាក់ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ