ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​ច្រើន​មិនសូវ​មាន​មុទិតា​ជាមួយ​អ្នក​ដទៃ​ទេ

3 ឆ្នាំ មុន

តើ​មុទិតា​មាន​ខ្លឹមសារ​ដូច​ម្តេច ? នៅ​ក្នុង​បុញ្ញកិរិយាវត្ថុ​បាន​ពន្យល់​ថា មុទិតា​គឺ ត្រេកអរ​តាម ជា​ដំណើរ​នៃ​ចិត្ត​ដែល​ទន់ភ្លន់​ទៅ​រក​អ្នក​ដទៃ នៅ​ពេល​ដែល​អ្នក​ដទៃ​នោះ​មាន​សេចក្តីសុខ ឬ​បាន​លាភ​បាន​យស ។ សូម​ឱ្យ​មុទិតា…

តើ​មុទិតា​មាន​ខ្លឹមសារ​ដូច​ម្តេច ?

នៅ​ក្នុង​បុញ្ញកិរិយាវត្ថុ​បាន​ពន្យល់​ថា មុទិតា​គឺ ត្រេកអរ​តាម ជា​ដំណើរ​នៃ​ចិត្ត​ដែល​ទន់ភ្លន់​ទៅ​រក​អ្នក​ដទៃ នៅ​ពេល​ដែល​អ្នក​ដទៃ​នោះ​មាន​សេចក្តីសុខ ឬ​បាន​លាភ​បាន​យស ។

សូម​ឱ្យ​មុទិតា ជា​គ្រឿង​អាភរណៈ​ប្រដាប់​តាក់តែង​កាយ​នៃ​ជន​ប្រុស​ស្រី​ទាំងឡាយ ប៉ុន្តែ​តាម​ធម្មតា​សង្កេត​ឃើញ​ថា មនុស្ស​មាន​ចំនួន​ច្រើន ដោយ​ប្រក្រតី​មិនសូវ​មាននូវ​មុទិតា​ជាមួយនឹង​អ្នក​ដទៃ​ឡើយ ។

មុទិតា​គឺជា​ការ​សម្តែង​ចេញ​នូវ​សេចក្តី​ត្រេកអរ​តាម​គឺ រួម​ត្រេកអ​រទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​វាចា ទាំង​ផ្លូវចិត្ត​ជាមួយ​អ្នក​ដែល​បាន​ជួប​ប្រសព្វ​នឹង​សេចក្តីសម្រេច​នូវ​ផលប្រយោជន៍​នោះ​ៗ ។

មុទិតា​ប្រែ​ថា ត្រេកអរ​ដោយ​ចិត្ត​ទន់ភ្លន់ ចំណែក​ឥស្សា ប្រែ​ថា មិន​ត្រេ​អរ​តាម​ដោយ​អំណាច​នៃ​ចិត្តឫស្យា ពោល​គឺ​ការ​ច្រណែន​នេះឯង ។

គួរ​ចាំ​ទុក​ថា សត្រូវ​ដ៏​សំខាន់​របស់​មុទិតា គឺ​ឥស្សា កាលបើ​មាន​សេចក្តី​ច្រណែន​ហើយ ចិត្ត​ក៏​មិន​ត្រេកអរ មិន​មានការ​ពេញចិត្ត មាន​សភាព​ញាប់​ញ័រ​ដូច​ជា​ចោរ​យក​សស្ត្រាវុធ​មក​ភ្ជង់​ត្រង់​ដើមទ្រូង​ដូច្នោះ​ឯង​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ