ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្លែក​ៗ​កើត​មាននៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​ឧទ្យាន​លើ​ក្រចក
នាង​អា​លី​ស បាត​ឡេ​ត អ្នក​រចនា​ក្រចក​ជនជាតិ​អង់គ្លេស​នៅ​ក្រុង​ឡុ​ង បាន​រចនា​ជា​រូប​សួនឧទ្យាន តូច​ៗ​មាន​វាលស្មៅ​ប្រដាប់​ដោយ​តុក្កតា និង​ដើមឈើ​នៅ​លើ​ក្រចក​គួរ​ឱ្យ​គយគន់ ។

១-​ឧទ្យាន​លើ​ក្រចក
នាង​អា​លី​ស បាត​ឡេ​ត អ្នក​រចនា​ក្រចក​ជនជាតិ​អង់គ្លេស​នៅ​ក្រុង​ឡុ​ង បាន​រចនា​ជា​រូប​សួនឧទ្យាន តូច​ៗ​មាន​វាលស្មៅ​ប្រដាប់​ដោយ​តុក្កតា និង​ដើមឈើ​នៅ​លើ​ក្រចក​គួរ​ឱ្យ​គយគន់ ។

២-​តុក្កតា​ចៀម​ក្នុង​ទីក្រុង
តុក្កតា​ចៀម «Shaun the Sheep» ចំនួន​១២០០​ក្បាល ស្ថិត​នៅ​បរិវេណ​ឧទ្យាន​មុខ​រដ្ឋសភា​ក្នុង​ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស គឺជា​ផ្នែក​មួយ​នៃ​ពិ​ព​រ័​ណ៍​តុក្កតា​ចៀម ដាក់​តាំង​បង្ហាញ​តាម​កន្លែង​នានា​នៅ​ទូ​ទាំង​ក្រុង ដើម្បី​ប្រមូលប្រាក់​ចូល​មូលនិធិ​ជួយ​សង្គ្រោះ​កុមារ​ក្រីក្រ ។

៣-​អួត​ស្បែកជើង
នាង​ស៊ី​ន​ធៀ អា​ម៉ុ​ន បុគ្គលិក​ក្នុង​ក្រុមហ៊ុន «​ហ្គ័​រ​ថេ​ក​សឺ​រា​៉​វ​» បង្ហាញ​ស្បែកជើង​បា​៉​តា​ចំនួន​២​បែប នៅ​បរិវេណ​តាំង​ពិ​ព​រ័​ណ៍​ក្នុង​សាល​ប្រជុំ​សល​បា​៉​ឡេ​ស «Salt Palace» ក្រុង​សល​ឡិច ស៊ី​ទី រដ្ឋ​អ៊ុយ​តា សហរដ្ឋអាមេរិក ។

៤-​អង្គុយ​ចុច​កុំព្យូទ័រ​នៅ​កណ្តាល​ទឹក ព្រោះ​អាកាសធាតុ​ក្តៅ
ក្រុង​អូ​ហាន់ ខេត្ត​ហ៊ូ​ប៉ើ​យ ប្រទេស​ចិន​មាន​អាកាសធាតុ​ក្តៅ ដោយនៅ​តំបន់​មួយ​ចំនួន​សីតុណ្ហភាព កើនឡើង​ខ្ពស់ ធ្វើ​ឱ្យ​និស្សិត​នៅ​ក្នុង​ថ្នាក់រៀន​ដែល​គ្មាន​មា​៉​ស៊ី​ន​ត្រជាក់ ស៊ូទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​យក​កុំព្យូទ័រ​អង្គុយ​ចុច​នៅ​ក្នុង​អាង​ទឹក ។

៥-​ឈរ​លើ​ខ្សែ​ត​ភ្ជាប់​គ្នា​ជា​រូប​ឆត្រ
សិស្ស​នៅ​សាលា​គុន «​តា​គួ​» របស់​ចិន​ហ្វឹកហាត់​ឈរ​ត​ភ្ជាប់​គ្នា​នៅ​លើ​ខ្សែ​ក្លាយជា​រូប​ឆត្រ​នៅ​មុន​ពេល​បើក​មហោស្រព​អូ​ឡាំ​ពិ​ក​យុវជន​លើក​ទី​២ នៅ​ក្រុង​ណា​គី​ង ខេត្ត​ជាំ​ង​ស៊ូ ភាគ​ខាងកើត​ប្រទេស​ចិន ។

៦-​ទប់ស្កាត់​ជំងឺ​អេ​បូ​ឡា
អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង បាន​អនុវត្ត​វិធី​សម្លាប់​មេរោគ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បែ​៊​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ទប់ទល់​ជំងឺ​អេ​បូ​ឡា ដែល​កំពុង​យាយី​ក្នុង​ពេល​បច្ចុប្បន្ន ។

៧-​បើករថយន្ត​ធ្លាក់​បឹង
លោក​យេ​ស៊ឺ អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ពេល​បើកបរ​រថយន្ត​រវល់​តែ​ចុច​ទូរស័ព្ទ មិន​មើលផ្លូវ​ធ្វើ​ឱ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចូល​បឹង​នៅ​ក្រុង​ណា​ន​គី​ង ។

៨-​មេ​ស្វា​វ័យ​ចំណាស់
«​ស៊ី​ប៉ា​» មេ​ស្វា​អាយុ​៣៣​ឆ្នាំ បាន​បីកូន​អង្គុយ​លេង​ជាមួយ​ហ្វូង​ស្វា​ក្នុង​ឧទ្យាន «​ថា​រ៉​ង់​ហ្គា​» ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។

៩-​ពលរដ្ឋ​តៃវ៉ាន់​និយម​អាន​សៀវភៅ​គំនូរជីវចល
ជនជាតិ​តៃវ៉ាន់ អង្គុយ​អាន​សៀវភៅ​គំនូរជីវចល នៅ​សាល​ប្រជុំ​តៃប៉ិ វើ​ល​ត្រេ​ត​សេន​ធើ​» ។ នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​មនុស្ស​ចូល​អាន​សៀវភៅ​បង្កើត​ឯតទគ្គ​កម្ម​ចំនួន​៦០០.០០០​នាក់ ក្នុង​រយៈពេល​៦​ថ្ងៃ ពិសេស​នៅ​ចុង​ស​ប្តា​ហ៍ ៕