ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​មិនធម្មតា​ទេ​! កង​រាជ​អាវុធ​​៣​ខេត្ត​សហការ​គ្នា​តាម​ប្រមាញ់

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​កងរាជអាវុធហត្ថ​ក្រុងកែប សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពត និង​អាវុធហត្ថ​ខេត្តស្វាយ​រៀង តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា…

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​កងរាជអាវុធហត្ថ​ក្រុងកែប សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពត និង​អាវុធហត្ថ​ខេត្តស្វាយ​រៀង តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​ដំណាក់​ច​ង្ធើ​រ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធ​ទាំង​៣​ខេត្ត តាម​ប្រមាញ់​ចាប់ខ្លួន​តាម​ដីការ​នេះ​មានឈ្មោះ ឃិ​ន បណ្ឌិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល ឃុំ​ស្ទឹង​ត្រែង ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ត្រូវ​បាន​ឃាត់ខ្លួន​តាម​អំណាច​ដីកា​លេខ​១១៦ ចុះ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ពាក់ព័ន្ធ​នឹង​បទល្មើស ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​រក្សា​ទុក ជួញដូរ​ដោយ​ខុសច្បាប់​សារធាតុ​ញៀន​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩​។

ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុ​ក រិ​ទ្ធិ​ស័ក្ក មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​កែប ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពត និង​កម្លាំង​អាវុធហត្ថ​ខេត្តស្វាយរៀង​។

ក្រោយ​ពេល​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​៖ ឡេ​ប​ថប​១, ទូរស័ព្ទ​ដៃ​២​គ្រឿង កាមេរ៉ា​១ លិខិតឆ្លងដែន​១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​១​ច្បាប់ រូបិយប័ណ្ណ​វត្ថុ​ចិន​១៣​យ័ន ប្រាក់​ខ្មែរ ១០៥,៧០០​រៀល ខ្សែដៃ​(​លោហធាតុ​ក្រហម​)១​ខ្សែ និង​ចិញ្ចៀន​១​វង់​(​លោហធាតុ​ពណ៌​ស​)​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង កងរាជអាវុធហត្ថ​ក្រុងកែប បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​អាវុធហត្ថ​ខេត្តស្វាយរៀង ដែល​ជា​ម្ចាស់​ទឹកដី ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ