ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយ​ឆ្លង​កូ​វី​ដ​-១៩​មាន​ជិត​៣៥​ម៉ឺន​នាក់ ​ខណៈ​សម្តេច​តេ​ជោ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​រលក​ទី​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​-១៩​បាន​ហក់​ឡើង​ជិត​៣៥​ម៉ឺន និង​មាន​ប្រទេស​សរុប ២១៧ ប្រទេស​កំពុង​រង​ការ​វាយ​លុយ​ដោយ​វីរុស​ឆ្លង​មួយ​នេះ គិ​តត្រឹម​ព្រឹក​ថ្ងៃ​ទី២៨ ឧសភា​ឆ្នាំ ២០២០ សម្តេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​-១៩​បាន​ហក់​ឡើង​ជិត​៣៥​ម៉ឺន និង​មាន​ប្រទេស​សរុប ២១៧ ប្រទេស​កំពុង​រង​ការ​វាយ​លុយ​ដោយ​វីរុស​ឆ្លង​មួយ​នេះ គិ​តត្រឹម​ព្រឹក​ថ្ងៃ​ទី២៨ ឧសភា​ឆ្នាំ ២០២០ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ក្រើនរម្លឹក​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៃ​រលក​ទី​២ ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​នៅ​កម្ពុជា បើសិន​ពលរដ្ឋ​មានការ​ធ្វេសប្រហែស​នោះ ។

សម្តេច​តេ​ជោ បាន​សរសេរ​សារ​ក្រើនរម្លឹក​ពលរដ្ឋ​ថា «​សូម​ប្រុង​ប្រយ័ត្ន​រលក​ទី​២ ​នៃ​ការ​រា​ត្បត​ជំងឺឆ្លង​កូ​វី​ដ​១៩ ។ អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​នេះ​គឺ​ការ​ថែរក្សា​អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​នៅ​ក្នុង​ក្រុម​គ្រួសារ កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ អោយ​សោះ​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​សូមកុំ​អោយ​មាន​វិប្បដិសារី​កើតឡើង​ព្រោះតែ​ការ​ធ្វេសប្រហែស​មើល​ស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន​។ ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​យើង​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជា​ពិសេស​នៅ​ក្នុង​រលក​ទី​២​នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​» ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើត​មាន​ក្នុង​ប្រទេស​និង​កោះ​សរុប ២១៧ ដែល​មាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ជិត ៥.៥ លាន​នាក់​ហើយ (5,491,678) ហើយ​ស្លាប់​ជិត ៣៥ ម៉ឺន​នាក់ ។ ក្នុង​នោះ​ផង​ដែរ​ប្រទេស​កម្ពុជា​ក៏​មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ដែល ករណី​១​នោះ​គឺជា​បុរស​ខ្មែរ​ធ្វើ​ដំណើរ​ពី​ហ្វី​លី​ពី​ន និង​ទី ២ គឺ​ស្ត្រី​ខ្មែរ​មក​ពី​អា​មេ​រិ​ក​ដែល​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​អះអាង​ថា «​ករណី​ថ្មី​២​នេះ​គឺជា​ករណី​នាំ​ចូល​» មិន​ទាន់​ត្រូវ​បាន​ចាត់ទុកជា​រលក​ទី ២ នៅ​កម្ពុជា​នោះ​ទេ ។

សូម​រម្លឹក​ថា ​កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩​សរុប ១២៤ ករណី ដែល​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​បាន ១២២ ករណី​និង ២ ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ រុ​ស្ស៊ី នៅ​ក្រុងភ្នំពេញ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​រម្លឹក​ដល់​ពលរដ្ឋ​ផង​ដែរ​ថា «​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​នៅឡើយ​ទេ​។

ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​ពាក់​ម៉ាស់ ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជា​ប្រចាំ​ដោយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ​។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស ឬ​ខ្ទប់​ដោយ​ដៃ​នៅ​ពេល​ក្អក ឬ​កណ្តាស ជា​ពិសេស​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូច​ជាទី​ផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជា ដើម »​។

សម្តេច​បាន​បន្ត​ថា សូម​បន្ត​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​គ្រប់ពេល​។ បើ​មាន​ច​ម្ង​ល់​ឬ​ការ​សង្ស័យ​ណាមួយ សូម​ទូរ​ស័​ព្វ​ទៅ​លេខ ១១៥ ជា​បន្ទាន់​។ យើង​ទាំងអស់​គ្នា ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​រ​ឆ្លង​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ