ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីអាវុធហត្ថស្តាប់មិនច្បាស់ប្រពន្ធ​និយាយ​អ្វី​ លុះពឹងបងប្អូនជួយមើល​ ទើប​ម្នាក់ៗ​ស្លុតចិត្ត​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ស្ត្រីជា​ប្រពន្ធមន្ត្រីអាវុធហត្ថម្នាក់​បានដេក​បែកពពុះមាត់​ក្នុង​បន្ទប់ ហើយត្រូវបាន​សាច់ញាតិបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាពធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះ​បានបាត់បង់ជីវិត ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានសាច់ញាតិអះអាង​ថា ស្ត្រីរងគ្រោះ​ផឹកថ្នាំបំពុល​កណ្តុរបញ្ចប់ជីវិត…

ខេត្តសៀមរាប​ ៖ ស្ត្រីជា​ប្រពន្ធមន្ត្រីអាវុធហត្ថម្នាក់​បានដេក​បែកពពុះមាត់​ក្នុង​បន្ទប់ ហើយត្រូវបាន​សាច់ញាតិបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាពធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះ​បានបាត់បង់ជីវិត ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានសាច់ញាតិអះអាង​ថា ស្ត្រីរងគ្រោះ​ផឹកថ្នាំបំពុល​កណ្តុរបញ្ចប់ជីវិត ដោយសារ​មានវិបត្តិផ្លូវចិត្ត​ក្នុងគ្រួសារ ឬអាចប្រច័ណ្ឌប្តី​។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៣​និង​៣០​នាទីឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍​ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ ឧសភា​ ឆ្នាំ​២០២០ នេះ​ថា ​ស្ត្រី​រង​គ្រោះឈ្មោះ ម៉ក់ លី​ហ៊ាំ​ង អាយុ​២៥​ឆ្នាំ មុខ​របរ​នៅផ្ទះ រស់នៅ​ភូមិ​-​ឃុំ​កើត ហេតុ ។ ចំណែក​ប្តី​ឈ្មោះ ហូរ ហឿ​ន អាយុ​៣៣​ឆ្នាំ ​ជា​មន្ត្រី​​អាវុធ​ហត្ថ​​ខេត្តសៀមរាប ។​

​លោក​អធិការ​នគរបាលស្រុកពួក​បាន​បន្ថែម​ថា បើ​តាម​​​​ប្តី​របស់​​ស្រី​​រង​គ្រោះ​​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​កំពុង​នៅ​កន្លែងធ្វើការ ​ខណ​ៈ​នោះ​ប្រពន្ធ​បានទូរស័ព្ទ​ទៅ​គាត់​ ស្រប​ពេល​មេឃ​កំពុង​រក​ភ្លៀង ហើយ​មាន​ខ្យល់​ផង ​ធ្វើ​ឱ្យគាត់​​ស្ដាប់​មិន​បាន​ និង​មិនដឹង​ថា​ប្រពន្ធ​និយាយ​អ្វី​នោះ​ទេ ដោយ​​ប្រពន្ធ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ស្ក​ន់​​ធ្វើទុក្ខ​ម្ដង​ៗ​ផងនោះ​ ទើប​​គាត់​​ក៏​ទូរស័ព្ទ​ទៅ​បងថ្លៃដែល​​នៅផ្ទះ​ឱ្យជួយ​ទៅ​មើល​ប្រពន្ធ​ផង​។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បងថ្លៃ​ទៅ​ដល់​ផ្ទះ​បានឃើញ​ជន​រង​គ្រោះ​​ដេ​កចាក់​គ​ន្លឹះ​​ក្នុង​បន្ទប់​ជាប់ ទើប​នាំ​គ្នា​ឆោ​​​ឡោ ហើយ​គាស់​ទ្វារចូលមើល​ ​ស្រាប់តែ​ឃើញ​​ស្ត្រី​​រង​គ្រោះ​ដេក​បែក​ពពុះ​មាត់ ​បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌលសុខភាព​ រួច​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពួក ដើម្បី​ជួយ​សង្គ្រោះ ​ទៀត​ ​ប៉ុន្តែ​នៅពេល​​ដឹក​បន្ត​យក​ទៅសង្គ្រោះ​​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាបនោះ ដោយ​ស្ថានភាព​ស្ត្រី​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ជួយ​សង្គ្រោះ​មិន​បានឡើយ​ ក៏​​បាន​​បាត់បង់ជីវិត​តែ​ម្ដង ​។

តាម​ការ​ពិនិត្យ​របស់សមត្ថកិច្ចជំនាញបាន​​​ឱ្យ​ដឹង​ថា​ សព​មាន​សភាពស្លេកស្លាំង ពុំ​មាន​ស្លាកស្នាម​ដាច់រ​យះ​ ឬ​បាក់ឆ្អឹង​នោះ​ទេ​​ ហើយ​នៅ​ក្នុង​បន្ទប់ដេក​របស់​​ស្ត្រីរងគ្រោះ​​បាន​បន្សល់​ទុក​ថ្នាំ​​បំពុល​កណ្ដុរ​១​កញ្ចប់ផងដែរ​ ។ តាមការ​សន្និដ្ឋានបាន​ឱ្យ​ដឹង​ថា ស្ត្រីរងគ្រោះ​បញ្ចប់ជីវិត​ដោយ​ផឹកថ្នាំ​បំពុល មិនជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ។​

​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ និង​ប្តី​របស់​ស្ត្រីរងគ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​គេ​ឃើញ​​ស្ត្រី​​រងគ្រោះ​ជិះ​កង់​ចេញពីផ្ទះ​ លុះ​ត្រឡប់​មក​វិញ​មាន​កាន់​១​ថង់ (​សង្ស័យ​អាច​ជា​ថ្នាំ​បំពុល​) ​ប៉ុន្តែ​គ្រួសារ​មិន​បាន​ចាប់អារម្មណ៍​ឡើយ ។

ក្រុម​គ្រួសារ​​ស្ត្រីរងគ្រោះបាន​​បញ្ជាក់​ថា ​ស្ត្រីរងគ្រោះ​ផឹកថ្នាំ​ពុល​កណ្តុ​របញ្ចប់ជីវិត​ដោយ​ខ្លួនឯង ដោយ​​សារ​មូលហេតុ​មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ (​អាច​ប្រច័ណ្ឌប្ដី​មាន​ស្រី​) ​ហើយ​ក្រុម​គ្រួសារមិន​បាន​ប្ដឹងផ្តល់​អ្វី​ទេ ។

ក្រោយ​ពី​ត្រួតពិនិត្យ​រួចរាល់​ សមត្ថកិច្ច​បាន​ប្រគល់​សព​ស្ត្រីរងគ្រោះ​ជូន​ក្រុម​គ្រួសារដើម្បី​យកទៅ​​ធ្វើបុណ្យ តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ