ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ដឹកនាំ​គណៈ​ប្រតិភូ​ខេត្តកំពត គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អតីត​អភិបាលស្រុក​ឈូក និង​ស្រុក​ដងទង់

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​អង្គរ​ជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន តំណាង​រាស្ត្រ​មណ្ឌល​កំពត ប្រធាន​គណៈកម្មការ​ទី​១០…

ស្រុក​អង្គរ​ជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន តំណាង​រាស្ត្រ​មណ្ឌល​កំពត ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្តកំពត លោក​ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក​ជាវ តា​វ អភិបាលខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ខន្ធ​សព លោក ខឹ​ម ហម អតីត​វីរ​យុទ្ធ​ជន​ដ៏​អង់អាច និង​ជា​អតីត​អភិ​បាលស្រុក​ឈូក និង​អភិបាលស្រុក​ដងទង់ ដែល​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​អង្គា​រ៍ ០៥​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៣​រសៀល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កំពង់ត្រាច ក្នុង​ជន្មាយុ ៦៥​ឆ្នាំ ។

ក្នុង​ការ​ចូលរួម​រំលែក​ទុក្ខ​នោះ​ដែរ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ព្រមទាំង​ឯកឧត្តម លោក​ជំទាវ សមា​ជិក​សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង នៃ​ការ​បាត់បង់​វរជន​មួយ​រូប​ដ៏​ឆ្នើម ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​បច្ចេកទេស​ក្នុង​ការ​ការពារ ដឹកនាំ និង​បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ​កន្លង​មក ព្រមទាំង​បាន​ចូលរួម​ក្នុង កិច្ចការ​កសាង និង អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា នៅ​តាម មូលដ្ឋាន ។

ម្យ៉ាងទៀត​ការ​បាត់បង់​លោកឪពុក​ជាទី​ស្រឡាញ់​របស់ ក្មួយ​ៗ ចៅ​ៗ ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ត គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ ដែល​បាត់បង់​នូវ​វរជន​មួយ​រូប​ដែល​បាន​លះបង់ សាច់​ស្រស់​ឈាម​ស្រស់​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ចំណែក​ប្រយុទ្ធ ជួយ​ការពារ​ប្រជាពលរដ្ឋ ក៏​ដូច​ការ បាត់បង់​នូវ​វត្ថុ​អ្វីមួយ ដែល​រក​តម្លៃ​អ្វី​មក​ប្រៀបធៀប​ផ្ទឹម​ពុំ​បាន នៅ​ក្នុង​ក្រុម​គ្រួសារ និង សង្គម​ជាតិ ។

ក្នុង​នោះ​ដែរ លោក​បណ្ឌិត ព្រមទាំង​ឯកឧត្តម លោក​ជំទាវ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏​បាន​បាន​នាំ​យក​បច្ច័យ និង​សម្ភារៈ​ចូល​បុណ្យ​រូ​ម​មាន ៖ សាដក់​១២ ទឹកបរិសុទ្ធ ២០ កេស ទឹក​ផ្លែ​ឈើ ២០ កេស ទឹកដោះគោ​ខាប់ ១​កេស បច្ច័យ​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ចំនួន​១០​លាន​រៀល សាលាខេត្ត​កំពត ២​លាន​រៀល គណៈ​បក្ស​ស្រុក​អង្គ​ជ័យ ២​លាន​រៀល ដើម្បី​ចូលរួម​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព លោក ខឹ​ម ហម យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ​បុណ្យសព​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា បន្ទាប់​មក​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​ជូន​ថវិកា​ជូន​ប្រជាពលរដ្ឋ ចំនួន ១៥០​នាក់​ក្នុង​ម្នាក់​ៗ ២​ម៉ឺន​រៀល ក្មេង​ៗ ១៥០​នាក់ ថវិកា ៥​ពាន់​រៀល និង​ទឹកដោះគោឆៅ ១​កំប៉ុង ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ