ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរមានហាងឆេងខ្ពស់ជាងប្រាក់យន់ចិន និងដុល្លារសាំងហ្គាពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានហាងឆេងខ្ពស់ជាងប្រាក់យន់ចិន និង ប្រាក់ដុល្លារសាំងហ្គាពួរបន្តិចបើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នកនិយមចាយវាយប្រាក់ទាំងនេះ សូមមកតាមដានពីការប្រែប្រួលប្រចាំថ្ងៃ ។ ធនាគារ…

រាជធានីភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានហាងឆេងខ្ពស់ជាងប្រាក់យន់ចិន និង ប្រាក់ដុល្លារសាំងហ្គាពួរបន្តិចបើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នកនិយមចាយវាយប្រាក់ទាំងនេះ សូមមកតាមដានពីការប្រែប្រួលប្រចាំថ្ងៃ ។

ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១យន់ចិន ទិញ ចូលត្រឹមតែ ៥៧៤ រៀល និងលក់ចេញតែ ៥៨០ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ៥៧៦ រៀល ហើយលក់ចេញដល់ទៅ ៥៨២ រៀលឯណោះ ។

ទន្ទឹមនេះដែរសម្រាប់អត្រាប្តូរប្រាក់ដុល្លារសាំងហ្គាពួរ វិញ គឺនៅថ្ងៃនេះក៏ខ្សោយកម្លាំង ជាងប្រាក់រៀលខ្មែរដែរ ដោយ ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ២៩០០ រៀល និង លក់ចេញតែ ២៩២៩ រៀលប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ២៩០១ រៀល ហើយលក់ចេញដល់ទៅ ២៩៣០ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ