ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​​លោកយាយ​១ខ្នង ត្រូវ​ភ្លើងចង្ក្រាន​ស៊ី​ហ្មត់​ខ្ទេច

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ លោកយាយ​វ័យ​៦៦​ឆ្នាំ​ចំអិនម្ហូប​អាហារ​រួច​ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន ​ហើយ​ដើរ​ចេញពីផ្ទះ​ទៅ​លេង​ផ្ទះ​គេ​ក្នុងភូមិ​មួយ​ភ្លេ​ត​ ក៏ត្រូវភ្លើងចង្ក្រាន​បាន​ឆាបឆេះ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ក្លាយជា​គំនរ​ផេះ​ផង់​ ។ ​ករណី​ភ្លើងចង្ក្រាន​ឆាបឆេះ​ផ្ទះ​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ឧសភា នៅ​ភូមិ​ជៀស​ប្ញស្សី ​ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង​៖​ លោកយាយ​វ័យ​៦៦​ឆ្នាំ​ចំអិនម្ហូប​អាហារ​រួច​ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន ​ហើយ​ដើរ​ចេញពីផ្ទះ​ទៅ​លេង​ផ្ទះ​គេ​ក្នុងភូមិ​មួយ​ភ្លេ​ត​ ក៏ត្រូវភ្លើងចង្ក្រាន​បាន​ឆាបឆេះ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ក្លាយជា​គំនរ​ផេះ​ផង់​ ។ ​ករណី​ភ្លើងចង្ក្រាន​ឆាបឆេះ​ផ្ទះ​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ឧសភា នៅ​ភូមិ​ជៀស​ប្ញស្សី ​ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ ​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ រាម យ៉ា​ត ភេទ​ស្រី​ អាយុ​៦៦​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ​មាន​ជីវភាព​ក្រីក្រ​រស់នៅ​ជាមួយ​ចៅ​ ។ ​ប្រភព​បន្ត​ទៀត​ថា​ ផ្ទះ​លោក​យាយ​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​សង់​អំពី​ឈើ ជញ្ជាំង​ស្លឹក​ប្រក់ស​័ង្កសី រនាបប្ញស្សី​លើក​ផុត​ពី​ដី​កន្លះ​ម៉ែត្រ ត្រូវ​ភ្លើងចង្ក្រាន​ឆាបឆេះ​អស់​គ្មាន​សល់​។​

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​លឿន​ពេកពេល​អ្នក​ភូមិ​មើលឃើញ ​គឺ​ភ្លើង​បាន​ឆេះ​ពេញក្រមុំ​ទៅ​ហើយ ពេល​មក​ដល់​ក៏​គ្មាន​ទឹក​នៅ​ជិត​អាចយ​កមក​ពន្លត់​បាន​ គឺ​បាន​ត្រឹមតែ​មក​ឈ​មើល​ប៉ុណ្ណោះ​។​ គួរ​ឲ្យ​អាណិត​លោកយាយ បាន​ពោល​ថា លោកយាយ​តស៊ូ​រស់​យ៉ាង​លំបាក​ណាស់​ទំ​រាំ​បាន​ប៉ុន្នឹង​ឥឡូវ​អ្វី​ៗ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ សូ​ម្បី​ចានស្រាក់​ដែល​ធ្លាប់​ដាក់​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង់​រាល់ថ្ងៃ​សិ​ល​ក៏​ឆេះ​អស់​មិន​សល់​ផង​ចៅ​។

ទ្រព្យសម្បត្តិ​តិចតួច សំលៀក​បំពាក់ កន្ទេល​មុង​ភួយ​ខ្នើយ អង្ក ចានឆ្នាំង​ឆេះ​គ្មាន​សល់​។ ដូច​ច្នេះ​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាំងអស់​គ្នា​អាកាសធាតុ​ក្តៅ​ណាស់ចូលរួម​សោកស្តាយ​ផង​ ៕

អត្ថបទសរសេរ ដោយ