ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​សម្រាប់​សណ្ឋាគារ ភោជនីយដ្ឋាន​និង​ភ្នាក់ងារទេស​ចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ព្រោះ​វិ​បត្ត​ិកូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​វិធានការ​ថ្មី​បន្ថែម​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សម្រាប់​សេដ្ឋកិច្ច ក្នុង​នោះ​ផង​ដែរ​រាជរដ្ឋាភិបាល​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​សម្រាប់​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​រាជធានី​-​ខេត្ត​ចំនួន…

រាជធានី​ភ្នំពេញ ​៖ ព្រោះ​វិ​បត្ត​ិកូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​វិធានការ​ថ្មី​បន្ថែម​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សម្រាប់​សេដ្ឋកិច្ច ក្នុង​នោះ​ផង​ដែរ​រាជរដ្ឋាភិបាល​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​សម្រាប់​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​រាជធានី​-​ខេត្ត​ចំនួន ៧ ក្នុង​នោះ​រួម​មាន​រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប កំពត បា​វិត ប៉ោយ​ប៉ែ​ត​រយៈពេល​២​ខែ បន្ថែម​ចាប់ពី​ខែមិថុនា ដល់​ខែ​ក​ក្កដា​ ឆ្នាំ ២០២០ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចេញផ្សាយ​ថ្ងៃ​ទី ២៦ ឧសភា ២០២០​នេះ​បានអោយ​ដឹង​ថា ការ​សម្រេច​ពន្យា​មិន​យកពន្ធ​រយៈពេល ២​ខែ​បន្ថែម​នេះ គឺ​ស្ថិត​នៅ​ក្នុង​ជុំ​ទី ៤ នៃ​ការ​សម្រួល​របស់​រាជរដ្ឋាភិបាល​ចំពោះ​អាជីវកម្ម​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​-១៩ នោះ ។

ប្រកាស​ដដែល​បាន​បន្ត​ថា ក្នុង​គោលដៅ​ធានា​លំនឹង​នៃ​សេដ្ឋកិច្ច និង​សង្គម ពិសេស​រក្សា​លំនឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ឱ្យ​អាច​បន្ត​អាជីវកម្ម ឆ្លង​ផុត​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ជុំ​ទី​៤ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នានា​ដែល​អាជីវកម្ម ធុរកិច្ច​ក្នុង​វិស័យ​សំខាន់​ៗ​កំពុង​ប្រឈម ។

សេចក្តី​ប្រកាស​បង្ហាញ​ថា កញ្ចប់​នៃ​វិធានការ​នេះ រួម​បញ្ចូល​នូវ​សមាភាគ​ធំ​ៗ​ពីរ គឺ ១ – ការ​បន្ត​សុភាព​នៃ​វិធានការ​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​កន្លង​មក ទី​២ – ការ​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​បន្ថែម ។

ជាមួយ​គ្នា​នេះ​ដែរ វិធានការ​ជុំ​ទី​៤ នេះ​ក៏​បាន​គិតគូរ​ដល់​ការ​បង្កើន​នូវ​ការ​ចូលរួម​ចំណែក​បន្ធូរ​បន្ទុក នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ តាម​រយៈ​កម្មវិធី​ជំនួយ​សង្គម​ផង​ដែរ ។ វិធានការ​នេះ​ក៏​ផ្តោត​ផង​ដែរ លើ​ការ​ជួយ​ស្ដារ និង​ជំរុញ​លទ្ធភាព​អាជីវកម្ម និង​ធុរកិច្ច ឱ្យ​ងើបឡើង​វិញ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ ខណៈ​វិបត្តិ​កូ​វី​ដ អាច​នឹង​វិ​វត្ត​ទៅ​ដំណាក់​មួយ​កាន់តែ​ធូរស្បើយ ។

ក្រៅពី​នេះ​រាជរដ្ឋាភិបាល​ក៏​មាន​វិធានការ​ជួយ​វិស័យ​អាកាសចរណ៍​ផង​ដែរ ដោយ​លើកលែង​ការ​បង់ពន្ធ​អប្បបរមា សម្រាប់​រយៈពេល​២​ខែ​បន្ត​ទៀត​ចាប់ពី​ខែមិថុនា ដល់​ខែ កក្កដា ឆ្នាំ ២០២០ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ