ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ​! កែវ នី​សា សម្រស់​នៅ​តែ​ទាក់​ទាញ គន់​យូរ​កាន់តែ​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង កែវ នី​សា បាន​វិល​មក​កាន់​ការងារ​សិល្បៈ​វិញ ប៉ុន្តែ​កិច្ចការ​ដែល​អ្នក​នាង​បាន​សាង​ពេល​នេះ គឺ​មិន​ដូច​មុន​ឡើយ គឺ​នៅ​មាន​កម្រិត​។ អ្នក​នាង​ជ្រក…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង កែវ នី​សា បាន​វិល​មក​កាន់​ការងារ​សិល្បៈ​វិញ ប៉ុន្តែ​កិច្ចការ​ដែល​អ្នក​នាង​បាន​សាង​ពេល​នេះ គឺ​មិន​ដូច​មុន​ឡើយ គឺ​នៅ​មាន​កម្រិត​។ អ្នក​នាង​ជ្រក តែ​តួនាទី​ជា​ពិធី​ការិនី ខណៈ​ភាពយន្ត​ថ្មី​ៗ​ត្រូវ​បាន​គេ​មិនសូវ​ឃើញ​សម្រុក​ថត​ឱ្យ​ណែន​ដៃ​ដូច​ពេល​អតីតកាល​ឡើយ​។

ហ្វេ​ន​ៗ​ជា​ច្រើន​ដែល​ស្គាល់ កែវ នី​សា ពេល​ដឹង​ថា អ្នក​នាង​បាន​ភ្ជាប់​ខ្លួន​ជាមួយ​សិល្បៈ នៅ​តែ​ចង់អោយ​អ្នក​នាង​មានឱកាស​ថត​រឿង​ឡើង​វិញ​។ អ្នក​នាង​ហាក់ បណ្តោយ​ឱ្យ​កេរ្តិ៍ឈ្មោះ​លុប​បាត់​ពី​ចង្កោម​តារា​ស្រី​មានឈ្មោះ​ល្បី ដោយ​មិន​ទាំង​ឃើញ​បង្ហាញ​សាង​ស្នាដៃ​ថ្មី​ៗ ថត​ទុក​ពេល​មានឱកាស​ឡើង​វិញ​។

បើ​និយាយ​ពី​ត្រេ​មុខ​វិញ កែវ នី​សា ពិតជា​ស្អាត ពិសេស​ស្នាមញញឹម ហើយ​បង្ក​អោយ បុរស​អ្នកមាន​ជា​ច្រើន​តាម​ហួងហែង ចង់​បានជា​គូ រហូត​រំពឹង​ថា អាច​រស់នៅ​ស្រួល​។ អំឡុង​ពេល​ដែល​អ្នក​នាង​វាយលុក​សិល្បៈ​ពេញ​ថឹ​ង​នោះ គឺ​មាន​អ្នក​តាម​ស្នេហ៍​ណាស់​។

តារា​សម្តែង​ស្រស់ប្រិមប្រិយ អាយុ​ច្រើន តែ​នៅ​ក្មេង កែវ នី​សា បាន​កំពុង​បន្ត​វាយលុក ជាមួយ​ទីផ្សារ​សិល្បៈ ។ អ្នក​នាង​គ្រង​តួនាទី​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​អស់​ជា​ច្រើន​ខែ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ទីផ្សារ​ថត​ភាពយន្ត​វិញ​ហាក់​មិនសូវ​មែន ឬ​អាច​ថា​នាង​មិន​ទទួល​។

បើ​និយាយ​ពី​រឿង​ស្នេហា​វិញ កែវ នី​សា ក៏​ហាក់​បាត់​ដំណឹង​មាន​គូ​ថ្មី មិនដឹង​ថា បុរស​ណា​ជា​គូ​ថ្មី​ចូល​បេះដូង​អ្នក​មេម៉ាយ​សាច់​ស​នេះ​ទេ​។ អ្នក​នាង​នៅ​តែ​មាន​ភាព​អាថ៌​កំបាំង​ជាមួយ​ផ្លូវ​ស្នេហា ដោយសារ​អត់​ដឹង​ថា ពេល​នេះ មាន​គូគាប់​ទៀត ឬ​នៅ​ខ្លួន​មួយ​ដដែល ព្រោះ​ទៅ​ណា​មក​ណា នី​សា កម្រ​បណ្តើរ​អ្នក​ណា​ឱ្យ​គេ​ឃើញ​នាំ​ឱ្យ​មានការ​សួរ​ដេញដោល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ