ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយជប៉ុន និងកូរ៉េ មានប្រៀបជាងលុយខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ មានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលនិយមចាយប្រាក់ទាំងនេះ សូមមកដឹងពីការប្រែប្រួល ថាតើវាមានកម្រិតឡើងចុះយ៉ាងណា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ មានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលនិយមចាយប្រាក់ទាំងនេះ សូមមកដឹងពីការប្រែប្រួល ថាតើវាមានកម្រិតឡើងចុះយ៉ាងណា ។

ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ប្រាក់យ៉េនជប៉ុន មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដោយ ១០០យ៉េនជប៉ុន ទិញចូល ៣៨២៨ រៀល និង លក់ចេញរហូតដល់ទៅ ៣៨៦៧ រៀលឯណោះ ដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹម តែ ៣៨១៩ រៀល ហើយលក់ចេញតែ ៣៨៥៧ រៀលប៉ុណ្ណោះ ។

ដោយឡែកសម្រាប់ប្រាក់វុនកូរ៉េវិញក៏មានប្រៀបខ្លាំងជាប្រាក់រៀលខ្មែរដែរ ដែលថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូលរហូតដល់ ៣៣៣ រៀល និងលក់ចេញ ៣៣៧ រៀលឯណោះ ហើយ ដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៣៣២ រៀល និងលក់ចេញតែ ៣៣៥ រៀល ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ