ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង៣នាក់លួចបេះទុរេន១ផ្លែ​ ម្ចាស់​​​​​ទារ​១ពាន់​ដុល្លារនោះ បញ្ជូន​ទៅ​ស្នង​ការ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ករណីក្មេងលួចបេះផ្លែទុរេនក្នុងចម្ការ គិតត្រឹម​ម៉ោង​៦​ល្ងាចថ្ងៃទី២៥ ឧសភា ដដែល ​ក្មេង​ទាំង​៣​នាក់ ត្រូវ​បញ្ជូន​ទៅ​ស្នងការ ។ ខណៈ​ម្ចាស់​ចម្ការ​បាន​ប្រាប់​ថា​…

ខេត្តកំពត ៖ ករណីក្មេងលួចបេះផ្លែទុរេនក្នុងចម្ការ គិតត្រឹម​ម៉ោង​៦​ល្ងាចថ្ងៃទី២៥ ឧសភា ដដែល ​ក្មេង​ទាំង​៣​នាក់ ត្រូវ​បញ្ជូន​ទៅ​ស្នងការ ។ ខណៈ​ម្ចាស់​ចម្ការ​បាន​ប្រាប់​ថា​ គាត់​បាត់​ច្រើន​លើក​មក​ហើយ​ ។

សូមរំលឹកថា ក្មេង​ប្រុស​៣​នាក់បាន​ត្រូវ​នគរបាល​ស្រុក​កំពង់ត្រាច​សួរនាំ ពាក់ព័ន្ធ​នឹងករណី​លួច​ចូល​បេះ​ទុរេន​១​ផ្លែ​ទម្ងន់​ជិត​២​គីឡូក្រាម​ពី​ក្នុង​ចម្ការ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ខាងលិច​ភ្នំ​វល្លិ ស្ថិត​ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។ ក្មេង​ប្រុស​ទាំង​៣​នាក់​នេះ ២​នាក់​អាយុ​១៦​ឆ្នាំ​ដូច​គ្នា និង​ម្នាក់​ទៀត អាយុ​១៧​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់ នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។

ស្ត្រី​ឈ្មោះ ឯម ម៉ៅ ត្រូវជា​ម្ដាយ​ក្មេង​ប្រុសម្នាក់ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កូន​គាត់ រួម​ទាំង​ក្មេង​​ប្រុស​២​នាក់​ទៀត បាន​ទៅ​ស៊ីឈ្នួល​បេះ​ម្រេច​ឱ្យ​ថៅកែ​ម្នាក់​ នៅ​ជិត​ចម្ការ​ទុរេន ។ ពេល​កំពុង​បេះ​ម្រេច ពួក​គេ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ខាងក្រៅ ដោយ​ប្រាប់​ថា​ ទៅ​ចាក់​សាំង ។ បន្ទាប់​ពី​បាត់​យូរ​ពេក គាត់​ក៏ចេញ​មក​ក្រៅ​ចម្ការ និង​ឮ​ថា​កូនប្រុស​គាត់​រួម​ទាំងក្មេង​ប្រុស​២​នាក់​ទៀត​ ត្រូវ​ម្ចាស់​ចម្ការ​ទុរេន​ចាប់​ខ្លួន​​ឱ្យ​នគរបាល ។

ម្ដាយ​ក្មេង​ប្រុស​រូប​នេះ​និយាយ​ទៀត​ថា គាត់​មិន​បានដឹង​ថា ​កូន​គាត់​ទៅ​លួច​បេះ​ទុរេន​គេ​ទេ ។ ម្ចាស់​ចម្ការ​បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ដេញ​តាម​ចាប់​រហូត​ដល់​ភូមិ​កណ្ដាល​ទួល ក្នុង​ចម្ងាយ​ផ្លូវជាង​១០​គីឡូម៉ែត្រ ។
ម្ចាស់​ចម្ការ​បាន​ទារ​សំណង​ពី​ក្មេង​ប្រុស​ទាំង​៣​នាក់ ជា​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ ។ ឯ​ម្ដាយ​ក្មេង​ទាំង​៣​នាក់​នេះ សុំ​បង់​ឱ្យ​ម្ចាស់​ទុ​រេ​នត្រឹមតែ​ម្នាក់​ៗ៥០​ម៉ឺន​រៀល តែ​ម្ចាស់​ទុរេន​មិន​ព្រម ។

នគរបាល​ដែល​បាន​ធ្វើ​កំណត់ហេតុ​និយាយ​ថា ម្ចាស់​ចម្ការ​ទុរេន​ខាងលើ​ឈ្មោះ សយ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។ ពេល​នេះ​ នគរបាល​មិន​ហ៊ាន​ថា ឱ្យ​ក្មេង​ទាំង​៣​នាក់​រួចខ្លួន ឬ​ក៏លើកលែងទោស​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​ម្ចាស់ទុរេន ។

យ៉ាងណា​ក៏​ដោយ មន្ត្រី​នគរបាល​បាន​និយាយ​គ្រប់​មាត់​ថា បើ​ម្ចាស់​ទុរេន​ធ្វើ​បែប​នេះ ​វា​ហួសហេតុ​ពេក​ហើយ ។

អត្ថបទសរសេរ ដោយ