ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​ខាងត្បូង​ប្រកាស​បើក​​ដំណើរ​ការ​​សេដ្ឋ​កិច្ច​​ឡើង​វិញ​នៅដើមខែ​ក្រោយ​

3 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង ​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍…

អាហ្វ្រិក​ខាងត្បូង ​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា​។

លោក​ប្រធានាធិបតី Ramaphosa មាន​ប្រសាសន៍​ថា​៖ «យើង​ស្ថិត​ក្នុង​ស្ថានភាព​ប្រសើរ​ជាង​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​ដំណាក់កាល​នេះ នៃ​កា​រវិ​វត្ត​របស់​ជម្ងឺ​កូ​វី​ដ​១៩​»។​

វិស័យ​ភាគច្រើន​នៅ​ក្នុង​ប្រទេស នឹង​បើក​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ថ្មី​កម្រិត​៣ ប៉ុន្តែ​ត្រូវ​មានការ​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ពី​វិធាន​ការណ៍​រក្សា​គម្លាត​សង្គម និង​វិធានការ​សុវត្ថិភាព​។

ព្រំដែន​ជាតិ​នឹង​នៅ​តែ​បិទ ហើយ​ជើងហោះហើរ​នឹង​បន្ត​បិទ លើកលែងតែ​ការ​ដឹក​ទំនិញ​តែ​ប៉ុណ្ណោះ​។ សាលារៀន​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ជា​បណ្តើរ​ៗ ដោយ​ថ្នាក់​ទី ៧ និង ១២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​។

សាកលវិទ្យាល័យ​រដ្ឋ​ទាំងអស់​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ការ​បង្រៀន​តាម​អន​ឡាញ​។

ការ​ហាម​មិន​ឱ្យ​ផឹក​សារធាតុ​អាល់កុល​គឺ​ត្រូវ​បាន​ដក​ចេញ​សម្រាប់​ការ​ហូប​នៅផ្ទះ តែ​ការ​ហាម​ជក់បារី​គឺ​នៅ​តែ​បន្ត ដោយ​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​៣​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ​អាហ្វ្រិក​ខាងត្បូង​មាន​ករណី​ឆ្លង​សរុប ២២,៥៨៣​ករណី ករណី​ស្លាប់​សរុប ៤២៩​ករណី និង ករណី​ជា​សះស្បើយ ១១,១០០​ករណី​៕ (យោងតាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ