ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ថ្ងៃ​ប្រារព្ធ​ពិធី​ភ្ជាប់​ពាក្យ​អនាគត​កូន​កំលោះផឹក​ថ្នាំ​ប៉ង​ធ្វើ​អត្ត​ឃាត​ផ្អើល​ឈុល

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អនាគត​កូនកំលោះ​ម្នាក់​បាន​ដាច់​ចិត្ត​ផឹកថ្នាំ​បា.ញ់​ស្រូវ​ប៉ុនប៉ង​សម្លា.ប់​ខ្លួន​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​របស់​ខ្លួន ខណៈ​ដែល​ឪពុក​ម្តាយ​បងប្អូន​រវល់​រៀបចំ​ចាត់ចែង​កម្មវិធី​នៅផ្ទះ​ខាង​នារី​ជា​គូ​ដណ្តឹង ដែល​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ផ្ទះ​ខាង​ប្រុស ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ភ្លោះ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

ខេត្តស្វាយរៀង ៖ អនាគត​កូនកំលោះ​ម្នាក់​បាន​ដាច់​ចិត្ត​ផឹកថ្នាំ​បាញ់​ស្រូវ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​របស់​ខ្លួន ខណៈ​ដែល​ឪពុក​ម្តាយ​បងប្អូន​រវល់​រៀបចំ​ចាត់ចែង​កម្មវិធី​នៅផ្ទះ​ខាង​នារី​ជា​គូ​ដណ្តឹង ដែល​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ផ្ទះ​ខាង​ប្រុស ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ភ្លោះ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

តាម​សម្តី​បុរស​ជា​ឪពុក​ឈ្មោះ យាន សៀម អាយុ​៣៨​ឆ្នាំ ជា​កសិករ បានឱ្យ​ដឹង​ថា កូនប្រុស​ដែល​គិត​ខ្លី​នេះ​មានឈ្មោះ យាន ពិសាល អាយុ​២០​ឆ្នាំ ជា​កសិករ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ រីឯ​នារី​ដែល​ជា​គូ​ដណ្តឹង​ឈ្មោះ មឿ​ន ស្រី​ល័​ក្ខ អាយុ​១៨​ឆ្នាំ ជា​កសិករ អ្នក​ទាំង​ពីរ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ។ បុរស​ជា​ឪពុក​បាន​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មានការ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នេះ​ឡើង ដោយសារ​តែ​ចាស់ទុំ​ទាំង​សងខាង ដែល​ត្រូវជា​បងប្អូន​នឹង​គ្នា​ស្រាប់​បានឃើញ​កូន​ៗ​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា ក៏​មានគំនិត​ចង់​ផ្សំផ្គុំ​ពួក​គេ​ទាំង​ពីរ​នាក់​ឱ្យ​បានជា​គូគ្រង​នឹង​គ្នា តែ​ក៏​បាន​សួរនាំ​ចិត្តថ្លើម​កូន​ទាំង​ពីរ​ដែរ មិនមែន​ចេះ​តែ​ធ្វើ​ទៅ​តាម​អំណាច​ខ្លួន​ជា​ឪពុក​ម្តាយ​នោះ​ទេ តែ​មិន​មាន​ខាង​ណា​ម្នាក់​ប្រកែក​តវា​៉​នោះ​ឡើយ ។

បុរស​ជា​ឪពុក​បន្ត​ថា លុះដល់​ថ្ងៃ​ភ្ជាប់ពាក្យ​នោះ ពួក​គាត់​ជា​ឪពុក​ម្តាយ​ក៏​បាន​ទៅ​រៀបចំ​ចាត់ចែង​កម្មវិធី​នៅផ្ទះ​ខាង​កូនស្រី​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​ផ្ទះ​ខាង​កូនប្រុស រីឯ​កូនប្រុស​របស់​គាត់​មិន​ទាន់​ទៅ​ផ្ទះ​ខាង​ស្រី​ទេ (​នៅផ្ទះ​) ។ បន្ទាប់​ពី​រៀបចំ​កម្មវិធី​រួចរាល់​ភ្ញៀវពន្លឺ​មក​ដល់​នៅ​តែ​មិន​ទាន់​ឃើញ​អនាគត​កូនកំលោះ​មក​ដល់​ទៀត គាត់​ក៏​បានឱ្យ​បងប្អូន​ទៅ​តាម​ហៅ​នៅ​ឯ​ផ្ទះ ដើម្បី​ចាប់ផ្តើម​កម្មវិធី​ភ្ជាប់ពាក្យ​ឱ្យទាន់​ពេលវេលា​ជ័យ ។ បន្ទាប់​ពី​បងប្អូន​ទៅ​តាម​បាត់​រយៈពេល​ជាង​កន្លះ​ម៉ោង ស្រាប់តែ​មាន​គេ​រត់​មក​ប្រាប់​ថា កូនប្រុស​របស់​គាត់​បាន​ផឹកថ្នាំ​បាញ់​ស្រូវ​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ធ្វើ​ឱ្យ​គាត់​និង​សាច់ញាតិ​ទាំងអស់​មានការ​ភ្ញាក់ផ្អើល និង​ស្លុតចិត្ត​យា​៉​ង​ខ្លាំង ហើយ​ក៏​ប្រញាប់ប្រញាល់​បញ្ជូន​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។ រហូត​មក​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល យុវជន​ខាងលើ​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​នៅឡើយ ។

ភ្លាម​ៗ​នេះ គេ​មិនដឹង​ថា​តើ​គម្រោង​ភ្ជាប់ពាក្យ​រៀប​ការកូន​ប្រុស​ស្រី​នេះ​ត្រូវ​លើក​ពេល​ឬ​លុប​ចោល​នោះ​ទេ ព្រោះ​ម្នាក់​ៗ​គិត​ពី​សុវត្ថិភាព​អនាគត​កូនកំលោះ​ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ៕