សិក្សាព្រះធម៌មានប្រយោជន៍ច្រើនណាស់សម្រាប់ជីវិត និងនាំឱ្យជីវិតស្ងប់ចាកគ្រឿងសៅហ្មងបាន ។ សិក្សាព្រះធម៌តាមរយៈអានសៀវភៅ ការស្តាប់អំពីសំណាក់អ្នកប្រាជ្ញឱ្យបានច្រើនក៏អាចឱ្យយើងយល់ដឹងក្នុងរឿងពិតនៃជីវិត និងអាចសម្រួលបញ្ហាជីវិតឱ្យបានស្រាកស្រាន្តពីការតានតឹងចង្អៀតចង្អល់រាល់ថ្ងៃ ។
អ្នកពុទ្ធនិយមបានលើកឡើងថា ការសិក្សាព្រះធម៌ វាមានប្រយោជន៍ច្រើនណាស់សម្រាប់ជីវិត ធ្វើឱ្យយើងមិនលោតកញ្ជ្រោលទៅតាមអារម្មណ៍ដែលពើបប្រទះ មិនលោភលន់ទៅតាមអំណាចចិត្ត ហើយនាំយើងទៅរកសេចក្តីសុខដោយការស្ងប់ចិត្ត សេចក្តីស្ងប់ហ្នឹងហើយជាប្រភពនាំឱ្យសុខ សមដូចពុទ្ធដីកា សុខអ្វីស្មើនឹងសេចក្តីស្ងប់ពិតជាមិនមានឡើយ ។
ហេតុនោះទើបលោកពោលថា សុខកើតអំពីការយល់ដឹងតាមផ្លូវព្រះធម៌ ជាសុខយូរអង្វែង ស្ងប់សុខពិតប្រាកដ ។ សាន សារិន
ចែករំលែកព័តមាននេះ