ជាទំនៀមទម្លាប់ រាល់គូស្វាមីភរិយាថ្មោងថ្មី ដែលទើបនឹងឆ្លងពិធីរៀបអាពាហ៍ពិពាហ៍ ដែលជាពិធីឆ្លងវ័យមួយចាំបាច់ ត្រូវទៅវត្តដើម្បីជួបព្រះសង្ឃកាត់ចំណងដៃ ។
ពាក់ព័ន្ធនឹងពិធីនេះ សម្តេចឧត្តមវង្សា គូ សុភាព ព្រះគូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានចែកករំលែកនៅលើបណ្តាញសង្គមរបស់ព្រះអង្គ កាលពីពេលថ្មីៗនេះថា ពិធីកាត់ចំណងដៃនេះ គឺជាពិធីដែលដាស់តឿនគូស្វាមីភរិយាត្រូវព្យាយាមកាត់អ្វីដែលជាចំណុចមិនល្អនៅក្នុងចិត្តឲ្យបានច្រើន ពោល គឺអ្វីដែលជាមន្ទិល និងភាពសៅហ្មងនៅក្នុងចិត្ត ។

ព្រះអង្គមានបានមានថេរដីកាថា «អ្វីដែលត្រូវកាត់នោះ គឺអ្វីដែលជាសេចក្តីមួហ្មងនៅក្នុងចិត្ត សេចក្តីតូចចិត្ត ប្រកាន់គ្នាអីជាដើម» ។ ព្រះអង្គបានមានថេរដីកាបន្តថា យើងសន្សំបុណ្យ ដើម្បីរួមសុខជាមួយគ្នា អ្នកមានបុណ្យគេមើលម៉ែឪត្រឹមត្រូវ គេមកកើតជាមួយ ពីព្រោះអ្នកមានបុណ្យគេមកនៅជាមួយយើង ។ យើងអ្នកមានសីល នោះអ្នកមកចាប់កំណើតក៏ជាអ្នកដែលមានសីលដែរ ។
ក្រៅពីនោះគូស្វាមី ភរិយាកត្រូវស៊ូទ្រាំ និងស្មោះត្រង់ ហើយដឹងម៉ែដឹងឪ ដឹងគុណគ្នាទៅវិញទៅមក ៕



ចែករំលែកព័តមាននេះ