ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ​បន្តិច ផ្អើលក្នុងសង្កាត់ផ្សារដេប៉ូ៣ ​ក្រោយជនមិនស្គាល់មុខ​ដុត​សំរាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​១១​និង​​១៨ព្រឹកថ្ងៃទី​​​២៤ ឧសភា ឆ្នាំ​២០២០ ​មានករណីក្រុមជនញៀនថ្នាំ​​បាន​ប្រមូលសំរាមដុត ​​បណ្តាល​ឱ្យ​​ឆាបឆេះ​នៅចំណុចដីឡូត៍ឃ្លាំង​មួយកន្លែងស្តុក​ទូ​កុងតឺន័រចាស់ៗដែលគេ​ទុកចោល និង​គំនរជ័រ នៅ​តាមផ្លូវ​រថភ្លើង…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​១១​និង​​១៨ព្រឹកថ្ងៃទី​​​២៤ ឧសភា ឆ្នាំ​២០២០ ​មានករណីក្រុមជនញៀនថ្នាំ​​បាន​ប្រមូលសំរាមដុត ​​បណ្តាល​ឱ្យ​​ឆាបឆេះ​នៅចំណុចដីឡូត៍ឃ្លាំង​មួយកន្លែងស្តុក​ទូ​កុងតឺន័រចាស់ៗដែលគេ​ទុកចោល និង​គំនរជ័រ នៅ​តាមផ្លូវ​រថភ្លើង សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​ដល់​រថយន្ត​ពន្លត់អគ្គិភ័យ​មួយគ្រឿង​ចុះមកជួយអន្តរាគមន៍​ ។​

ទោះបីជា​បែបណា ក្នុងហេតុការណ៍​ខាងលើនេះ ភ្លើង​ពុំបានឆេះរាលដាលដល់ផ្ទះ​របស់ប្រជា​ពលរដ្ឋ​ឡើយ គ្រាន់តែឆេះ​ជ័រ, សំរាម និងកម្ទេចទូកុងតឺន័រ​ដែលពុកផុយទុកចោលតែ​ប៉ុណ្ណោះ ដោយសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ