ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ណាស់​! សត្វ​ដំរី​«​ប៉ាក់​ម៉ៃ »​បាន​បាត់បង់​ជីវិត​ហើយ ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​សត្វ​ដំរី​ឈ្មោះ «​ប៉ាក់​ម៉ៃ​» ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០​។ ការ​បាត់បង់​សត្វ​ដំរី​ប៉ាក់​ម៉ៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​សត្វ​ដំរី​ឈ្មោះ «​ប៉ាក់​ម៉ៃ​» ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០​។ ការ​បាត់បង់​សត្វ​ដំរី​ប៉ាក់​ម៉ៃ ជា​ការ​បាត់បង់​សត្វ​ដំរី​ជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ នា​យប់​ថ្ងៃ​ទី​២៣ ខែ​មែ​ឧសភា​នេះ ។

នៅ​ក្នុង​ប្រទេស​កម្ពុជា ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ពី ៤០០ ទៅ​៦០០​ក្បាល ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដែល​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត ។

ដំរី​អាស៊ី​កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកលលោក ហើយ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​(IUCN)​ ៕