នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ចំ​គោលដៅ​សមត្ថកិច្ច​ព្យាយាម​បើក​គេច​តែ​មិន​រួច


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​អត់​ស្លាក​លេខ ព្រមទាំង​និយាយ​ទូរស័ព្ទ ខណៈ​ជិះ​មក​ដល់​គោលដៅ​សមត្ថកិច្ច​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ដោយ​ឃើញ​រថយន្ត​អត់​ស្លាក​លេខ ហើយ​អ្នកបើកបរ​និយាយ​ទូរស័ព្ទ​សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ចូល​ក្នុង​ប៉ា​រ៉ា​ស់ តែ​មិន​ព្រម​ចូល​បាន​បើក​គេច​រត់​ច​ង្ងាយ​ជាង​៥០០​ម៉ែត្រ​ពី​គោលដៅ​ទើប​តាម​ឃាត់​ជាប់ ។

ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​0៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ឧសភា ២០២០ នៅ​ចំណុច​ស្តុក​ផ្សារ​ដើម​គរ (​អ៊ី​ន​ធើ​ខន​) ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

នារី​រូប​ស្រស់​ខាងលើ​រួម និង​ស្ត្រី​ជា​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើកបរ​រថយន្ត​ម៉ាក MG ស៊េរី​ទំនើប ២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។

ក្រោយ​ពី​ឃាត់​បាន​នារី​រូប​ស្រស់​នោះ​មិន​ព្រម​ចុះ​ពី​រថយន្ត​មក​និយាយ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ទាល់តែ​សមត្ថកិច្ច​ប្រាប់​ថា បើ​មិន​ចុះ និង​យក​រថយន្ត​ស្ទួ​ច​លើក​ទាំង​មនុស្ស​ទើប​នារី​រូប​ស្រស់​នោះ ព្រម​ចុះ​ពី​ដៃចង្កូត​ឡើង​ទៅ​អង្គុយ​ខាងក្រោយ​ឲ្យ​សមត្ថកិច្ច​ជា​អ្នក​បើក​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ