ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គ្រោង​ធ្វើតេស្ត​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​បំផុត ដើម្បី​អាច​ចេញ​ប្រើ​នៅ​ចុងឆ្នាំ​២០២០

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​គ្រោង​នឹង​ធ្វើ​តេ​ស្តិ៍​ដ៏​ធំ​បំផុត​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ស្ម័គ្រចិត្ត​ជាង​១០០,០០០ នាក់ និង​បេក្ខជន​វ៉ាក់សាំង​ដែល​មានជោគ​ជ័យ​បំផុត​ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​អាច​ផលិត​ចេញ​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​មួយ​នៅ​ចុងឆ្នាំ​២០២០ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reutes ។ កន្លង​មក​គេ​ចំណាយពេល​ជា​ធម្មតា​រយៈពេល​១០​ឆ្នាំ…

សហរដ្ឋអាមេរិក​គ្រោង​នឹង​ធ្វើ​តេ​ស្តិ៍​ដ៏​ធំ​បំផុត​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ស្ម័គ្រចិត្ត​ជាង​១០០,០០០ នាក់ និង​បេក្ខជន​វ៉ាក់សាំង​ដែល​មានជោគ​ជ័យ​បំផុត​ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​អាច​ផលិត​ចេញ​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​មួយ​នៅ​ចុងឆ្នាំ​២០២០ ។

នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reutes ។ កន្លង​មក​គេ​ចំណាយពេល​ជា​ធម្មតា​រយៈពេល​១០​ឆ្នាំ ដើម្បី​បង្កើត​វ៉ាក់សាំង ។ ប៉ុន្តែ​គេ​បង្ខំ​អោយ​លឿន​មក​នៅ​ត្រឹម​រយៈពេល​ប៉ុន្មាន​ខែ​នេះ ដើម្បី​បញ្ជាក់​ពី​ភាព​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​រាតត្បាត​ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៥​លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​ជាង​៣៣៥.០០០ នាក់ និង​ធ្វើ​អោយ​ប៉ះពាល់​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ដើម្បី​ទៅ​ដល់ទី​នោះ​អ្នក​ផលិត​វ៉ាក់សាំង​ឈានមុខ​គេ​បាន​ឯកភាព​ចែករំលែក​ទិន្នន័យ និង​ខ្ចី​ការ​ប្រើប្រាស់​បណ្តាញ​សាកល្បង​របស់​ពួក​គេ​ទៅ​ឱ្យដៃ​គូប្រកួត​ប្រជែង​ប្រសិនបើ​បេក្ខជន​របស់​ពួក​គេ​បរាជ័យ ។

បេក្ខជន​វ៉ាក់សាំង​ដែល​បង្ហាញ​ពី​សុវត្ថិភាព​នៅ​ក្នុង​ការ​សិក្សា​ដំបូង​តូច​នឹង​ត្រូវ​បាន​ធ្វើតេស្ត​លើ​មនុស្ស​២០.០០០ ទៅ ៣០,០០០ សម្រាប់​វ៉ា​ក់ សាំង​នីមួយ​ៗ​។

ការ​ធ្វើ​តេ​ស្ត្ត​នេះ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា ។ វេជ្ជបណ្ឌិត Larry Corey អ្នកជំនាញ​វ៉ាក់សាំង នៅ​មជ្ឈមណ្ឌល​ជំងឺមហារីក Fred Hutchinson នៅ Seattle បាន​និយាយ​ថា​មនុស្ស​ពី ១០០.០០០ ទៅ ១៥ ម៉ឺន​នាក់​អាច​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ