មេបញ្ជាការ​រង​កងទ័ពជើងគោក​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការ​គួរសម


រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ប្រាក់ សុ​វ​ណ្ណា មេបញ្ជាការ​រង​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​អនុញ្ញាត​ឱ្យ​លោក​វរ​សេនី​ឯក ជូ​ស៊ែ​ល ជេ ហ្សូ​នី​ហ្គា (Josel J. Zuniga ) ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា បន្ទាប់​ពី​រូប​លោក​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។

ក្នុង​ជំនួប នា​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​រាជធានី​ភ្នំពេញ នា​ឱកាស​នោះ​លោក​វរសេនីយ៍ឯក Josel J. Zuniga ក្នុង​នាម​ក្រសួងការពារជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព​ហ្វី​លី​ពី​ន​បាន​ជម្រាប​ជូន​អំពី​កិច្ចការ​ដែល​លោក​សម្រេច​បាន​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​កន្លង​មក និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ដែល​កន្លង​មក​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​រូប​លោក និង​សហការី​ក្នុង​ការ​បំពេញបេសកកម្ម​ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា ។

លោក ប្រាក់ សុ​វ​ណ្ណា ក្នុង​នាម​ជំនួស​មុខ​ជូន​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​វរសេនីយ៍ឯក Josel J. Zuniga និង​សហការី​នៅ​កម្ពុជា​ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ហ្វី​លី​ពី​ន មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ជា​ពិសេស​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ប្រតិភូ​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ។

នៅ​ចុងបញ្ចប់​នៃ​ជំនួប​សម្តែង​ការ​គួរសម​នេះ​ភាគី​ទាំង​ពីរ​ក៏​បាន​ជូន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​វត្ថុ​អនុស្សាវរីយ៍ ក្នុង​ស្មារតី​រីករាយ និង​ស្និទ្ធស្នាល​យ៉ាង​ក្រៃ​លែង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ