ខេត្តបន្ទាយមានជ័យ ៖ នៅសាលាស្រុកភ្នំព្រឹក នាព្រឹកថ្ងៃទី១៤ វិច្ឆកា ២០១៤ នេះមានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចអធិការនៃអធិការដ្ឋាននគរបាលស្រុកចំនួន២រូប គឺអធិការនគរបាលស្រុកភ្នំស្រុក និងអធិការនគរបាលស្រុកមង្គលបូរី ។
ពិធីប្រកាសនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីពូន សានិត ស្នងការរងតំណាងលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកសេង គី អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ។
លោកវរសេនីយ៍ទោ ម៉ក់ ឧត្តម នាយការិយាល័យបុគ្គលិកបានអានប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច លោកវរសេនីយ៍ទោ ស៊ី ឌី ពីអធិការនគរបាលស្រុកភ្នំស្រុក ទៅបំរើការងារជាអធិការនគរបាលស្រុកមង្គលបូរី លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបូរីមកបំរើការជាអធិការនគរបាលស្រុកភ្នំស្រុកវិញ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ