មហាសេដ្ឋី Mark Cuban ផ្តល់​ដំបូន្មាន​ល្អ​ៗ​សម្រាប់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា


ឆ្នាំ​នេះ​មិនមែន​ជា​ឆ្នាំ​ល្អ​ទេ ជា​ពិសេស​សម្រាប់​និស្សិត​ដែល​នឹង​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ២០២០ ។ ប៉ុន្តែ​លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​ប្រាប់​ថា កុំ​ស្ត្រេ​ស ។ លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៩ ថា អ្នក​មិន​មាន​ចម្លើយ​សម្រាប់​អ្វី​ៗ​ទាំងអស់​ទេ ។

អ្នក​មិន​ចាំបាច់​មាន​របរ​ដែល​អ្នក​ជ្រើសរើស​ហើយ​ស្រេច​ទេ ។ អ្នក​មិន​ចាំបាច់​ដឹង​ថា​អ្នក​ចង់​ធ្វើ​អ្វី​ពេល​ដែល​អ្នកធំ​ដឹងក្តី​ទេ ។ អ្នក​មិន​ចាំបាច់​ផ្តោត​ស្មារតី​តែ​លើ​ការ​ធ្វើ​ជា​មនុស្ស​ធំ​ទេ ។ អ្នក​ទើបតែ​ឆ្លងកាត់ ៤​ឆ្នាំ​នៃ​ការ​បង់លុយ​ដើម្បី​រៀន ។ ដូច្នេះ​ពេល​នេះ អ្នក​ត្រូវ​រក​ការងារ​ដែល​ឲ្យ​លុយ​អ្នក​ទៅ​រៀន​វិញ ។

ជាក់ស្តែង​ដំបូន្មាន​នេះ គឺ​តាំងពី​មួយ​ឆ្នាំ​មុន ហើយ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០ មាន​លក្ខណៈ​ខុស​គ្នា​ពី​ឆ្នាំ ២០១៩ ដែរ ប៉ុន្តែ​សារសំខាន់​ក្នុង​ដំបូន្មាន​របស់​លោក​ឃ្យូ​បេន​នៅ​តែ​មាន​តម្លៃ នោះ​គឺ​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា ហើយ​វិធី​ប្រឈម​មុខ​នឹង​ស្ថាន​ការ​ទាំងនេះ​គឺ​ឈប់​ព្រួយបារម្ភ និង​ចាប់ផ្តើម​ពិចារណា​លើ​អ្វី​ដែល​ល្អ​ៗ​ដែល​អាច​នឹង​កើតឡើង ។

ការ​ដែល​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់បាន ឬ​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត​មាន​ន័យ​ថា​អ្នក​នៅ​អាច​ព្យាយាម​រក និង​យល់​ដឹង​បន្ថែម​ពី​ខ្លួនឯង​ដែល​អាច​នាំ​យក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។ លោក ឃ្យូ​បេន ក៏​បាន​ចំណាយពេល​រាប់​ឆ្នាំ​បរាជ័យ​នឹង​ការងារ​របស់​លោក​ដែរ​មុន​ពេល​ដឹងខ្លួន​ថា​លោក​មាន​ទេព​កោសល្យ​ផ្នែក​អាជីវកម្ម​ដែរ ។

លោក​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ខ្ញុំ​មិន​មាន​លុយ​ទេ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ។ ខ្ញុំ​ដេក​លើ​ឥដ្ឋ បាត់បង់​ការងារ ជា​បុគ្គលិក​មិនល្អ ចាប់ផ្តើម​ក្រុមហ៊ុន​មួយ គ្មាន​លុយ​ទិញ​អាហារ​មួយ​រយៈ លក់​ក្រុមហ៊ុន​ចោល យក​លុយ​ទៅ​ចាប់ផ្តើម​ក្រុមហ៊ុន​មួយទៀត ជប់លៀង​ដូច​តារា លក់​ក្រុមហ៊ុន​នោះ​ទៀត និង​ចាប់ផ្តើម​ក្រុមហ៊ុន​ថ្មី​។

ទោះជា​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​មិន​មាន​អ្វី​ទាក់ទិន​ទៅ​នឹង​អាជីព​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​ពិតមែន​ក្តី លោក​ឃ្យូ​បេន​បាន​និយាយ​ថា អ្នក​នឹង​រៀន​អ្វី​ដែល​ថ្មី អ្នក​នឹង​ស្គាល់​មនុស្ស អ្នក​នឹង​ស្គាល់​មិត្ត​ថ្មី​ៗ ។

ជាក់ស្តែង​ការ​កាត់​បន្ថយ​ស្ត្រេ​ស គឺ​មិន​ងាយស្រួល​ដូច​និយាយ​ទេ ប៉ុន្តែ​អ្នក​អាច​ព្យាយាម​បាន​ដោយ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន ។ ឧទាហរណ៍​ដូច​ជា អ្នក​មិន​អាច​គ្រប់គ្រង​ក្រុមហ៊ុន​អ្នក​ឲ្យ​ទុក​ឬ​បញ្ឈប់​ការងារ​របស់​អ្នក​ទេ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​លើ​គុណភាព​កិច្ចការ​របស់​អ្នក ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ