​គ្រោះធម្មជាតិ​វាយប្រហារ​ផ្ទះ​​ជាច្រើន​ខ្នង​នៅ​ស្រុក​រមាស​ហែក


ខេត្តស្វាយរៀង​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​១៩​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ខូចខាត​យ៉ាងដំណំ​ ក៏​ប៉ុន្តែ​មិន​​​បង្ក​ឲ្យ​រង​របួស​ដល់​មនុស្ស​ណាម្នាក់​ទេ​ ​​ដែលហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ឃុំ​អង្គ​ប្រ​សែ​ និង​ឃុំ​ដូង​ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។​

ម្ចាស់​ផ្ទះ​​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំង​​១៩ខ្នង​ខាងលើ​រួម​មាន ​៖ ១-​ឈ្មោះ​សំ ភា​ង ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រស់​ក្នុងភូមិ​ក្អា​ម ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក មាន​ទំហំ​៧​គុណ​និង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី​ដំបូល​ប្រក់​ក្បឿង រងការ​ខូចខាត​របើក​ជញ្ជាំង​ស័ង្កសី​​យ៉ាងដំណំ​, ​២-​ឈ្មោះ​មែ ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ផ្ទះ​ទំហំ​៧​គុណ​៨​ម៉ែត្រ ជញ្ជាំង​ស័ង្កសី​ដំបូល​ប្រក់​ក្បឿង​១០​សន្លឹក​, ៣-​ឈ្មោះ​ហេង ភា​រុំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ផ្ទះ​ទំហំ​៤ម៉ែត្រ​​គុណ​និង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ ​រលំចេញពី​ជើង​​តាង​ខូចខាត​យ៉ាងដំណំ​, ​៤-​ឈ្មោះ ព្រំ សោម ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ មាន​ទំហំ​៧​គុណ​និង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី​ប្រក់​ក្បឿង របើក​ដំបូល​អស់​៣០​សន្លឹក​ ។​

​៥-​ឈ្មោះ សូ សា​រិ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ មាន​ទំហំ​៧​គុណ​និង​៨​ម៉ែត្រ​ស័ង្កសី​ ប្រក់​ក្បឿង របើក​១៥០​សន្លឹក, ​​៦-​ឈ្មោះ​រស់ សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទំហំ​៦​គុណ​ និង​៧​ម៉ែត្រ​ សង់​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី​ប្រក់​ក្បឿង របើក​២០០​សន្លឹក, ៧-​ឈ្មោះ សាន់ ភុ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ផ្ទះ​សង់​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី​មាន​ទំហំ​៤​គុណ​និង​៥​ម៉ែត្រ​​របើក​ដំបូល​អស់​៥​សន្លឹក​ ។

ចំណែក​ម្ចាស់​ផ្ទះ​រងគ្រោះ​នៅ​ឃុំ​ដូង ​ស្រុក​រមាស​ហែក​ ​រួម​មាន ៖ ១-​ឈ្មោះ​កែវ​ច​ន្ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រិច​ មាន​ទំហំ​៧​ម៉ែត្រ​និង​៨​ម៉ែត្រ​ជញ្ជាំង​ឈើ​ក្តារ ប្រក់​ក្បឿង​ របើកអស់​​២០០​សន្លឹក​ ២-​ឈ្មោះ​អ៊ួ​ន សា​មន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ផ្ទះ​ឈើ​ជញ្ជាំង​ស័ង្កសី ប្រក់​ក្បឿង មាន​ទំហំ​៧ម៉ែត្រ​​គុណ​និង​៦​ម៉ែត្រ​ជ្រុះ​ក្បឿង​អស់​២០០​សន្លឹក ៣-​ឈ្មោះ​ហិន​ ព្រឿ​ន ​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទំហំ​៦​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង ជ្រុះ​ក្បឿង​អស់​២០០​សន្លឹក​​ ៤-​ឈ្មោះ​មាស ណាត ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ ភូមិ​ព្រិច ផ្ទះ​ទំហំ​៦​ម៉ែទ្រ​គុណ​៧​ម៉ែត្រ​ ជា​ផ្ទះ​​ឈើ​ជញ្ជាំងស័ង្កសី​ ដំបូល​ប្រក់​ក្បឿង​ជ្រុះ​អស់​២០​សន្លឹក​​ ៥-​ឈ្មោះ​រស់ យុន ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជង្រុក​ស្រូវ​មាន​ទំហំ​៤​គុណ​និង​៥​ម៉ែត្រ​ របើក​ដំបូល​ខូចខាត​ទាំងស្រុង​ ។

៦-​ឈ្មោះ​ព្រំ ង៉ុ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទំហំ​៧​គុណ​៨​ម៉ែត្រ​ ជញ្ជាំង​ឈើ​ ប្រក់​ក្បឿង​ជ្រុះ​អស់​៣០​សន្លឹក​​ ៧-​ឈ្មោះ​ទេព ច​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ ជញ្ជាំង​ឈើ​ប្រក់​ស័ង្កសី​ របើក​អស់​៥​សន្លឹក​ ៨-​ឈ្មោះ​សោម ផ​ល្លី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទំហំ​៣​គុណ​៥​ម៉ែត្រ​ របើក​អស់​៥​សន្លឹក​៩-​ឈ្មោះ​ទេព ហ៊ា​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​គរ​ ផ្ទះ​មាន​ទំហំ​៦​គុណ​៧​ម៉ែត្រ របើក​ស័ង្កសី​អស់​៥​សន្លឹក ​១០-​ឈ្មោះ អួន យ៉ុ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ភូមិ​ត្រពាំង​ធ្លក ​មាន​ទំហំ​៦​គុណ​និង​៧​ម៉ែត្រ​របើក​ស័ង្កសី​អស់​១០​សន្លឹក​ ១១-​ឈ្មោះ ឆឹង ភ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទំហំ​៦​គុណ​និង​៧​ម៉ែត្រ ជ្រុះ​ក្បឿង​អស់​២០​សន្លឹក​ និង​១២-​ឈ្មោះ​អ៊ុ​ង ញឹ​ម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ធ្លក ផ្ទះ​មាន​ទំហំ​៦​គុណ​និង​៧​ម៉ែត្រ​ ជ្រុះ​ក្បឿង​អស់​មួយ​ចំនួន​ធំ​ ប៉ុន្តែ​ករណី​នេះ​ជា​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ឫ​សត្វ​រងគ្រោះថ្នាក់​អ្វី​នោះ​ទេ​។

​ជាមួយនឹង​ករណី​ខ្យល់​ន្ត្រា​ក់​​ខាងលើ​នេះ អាជ្ញាធរ​ខេត្ត​និង​សាខា​កាកបាទក្រហម​ខេត្ត​បាន​នឹង​កំពុង​រៀបចំ​សម្ភារ​:​ ព្រមទាំង​ថវិកា​ដើម្បីយកទៅ​ចែក​ជូន​គ្រួសាររងគ្រោះ​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ