កូវីដ-១៩ នាំឱ្យ ស្រាបៀរកម្ពុជា ប្តូរពីដំណើរកម្សាន្តទៅអង់គ្លេសមកជាម៉ូតូ Zoomer X វិញ !


សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តទៅចក្រភពអង់គ្លេស ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានសម្រេចប្តូរទៅជារង្វាន់ម៉ូតូ Zoomer X វិញ ។ អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តបែបនេះដោយសារចក្រភពអង់គ្លេសទាំងមូលបានរិតបន្តឹងការចេញចូលនៃអ្នកទេសចរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ។ ដោយមានការព្រួយបារម្ភពីសុខភាពអតិថិជន ក្រុមហ៊ុនបានសម្រេចចិត្តប្តូររង្វាន់ទៅជាម៉ូតូវិញ ។

«យើងបានសួរអតិថិជនដែលឈ្នះរង្វាន់ដើម្បីស្វែងយល់អំពីការប្តូររង្វាន់នេះ ហើយលទ្ធផលនៃការស្ទាបស្ទង់មតិបង្ហាញថា អតិថិជនបានដឹងអំពីស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩នៅអង់គេ្លស។ ពួកគាត់ពេញចិត្តនឹងទទួលយករង្វាន់ម៉ូតូ Zoomer X ជំនួសឱ្យដំណើរកម្សាន្ត»។

ការប្រគល់រង្វាន់ម៉ូតូជូនដល់អ្នកឈ្នះរង្វាន់ទាំង ៣៤នាក់នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ២៣ខែឧសភា នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស វេលាម៉ោង ៨ ដល់ ១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តី ស្រាបៀរ កម្ពុជា Cambodia Brew The Beat ផងដែរ ហើយការប្រគល់រង្វាន់នេះនឹងអញ្ជើញតែតំណាងអ្នកឈ្នះរង្វាន់ប្រាំនាក់ប៉ុណ្ណោះមកទទួល ។ ដោយឡែក អ្នកផ្សេងទៀតនឹងមកទទួលរង្វាន់នៅការិយាល័យរបស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា នៅថ្ងៃបន្តបន្ទាប់ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ