ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយ​ណាស់​! ចង់​បន្ថយ​ស្ត្រេ​ស​មែន​ទេ? កុំ​រំលង​ភេ​ស្ជៈ​ទាំងនេះ

3 ឆ្នាំ មុន

ក្រៅពី​ធ្វើ​លំ​ហាត់ប្រាណ ស្ដាប់​ចម្រៀង ទទួល​ការ​ម៉ាស្សា ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ គេង​សម្រាក​បន្តិច ការ​ភេសជ្ជៈ​មួយ​ចំនួន​ទៀត​អាច​ជួយ​បន្ថយ​ស្ត្រេ​សបាន​ផង​ដែរ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ភេសជ្ជៈ​ដែល​មាន​ប្រសិទ្ធភាព​បន្ថយ​ស្ត្រេ​ស ៖…

ក្រៅពី​ធ្វើ​លំ​ហាត់ប្រាណ ស្ដាប់​ចម្រៀង ទទួល​ការ​ម៉ាស្សា ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ គេង​សម្រាក​បន្តិច ការ​ភេសជ្ជៈ​មួយ​ចំនួន​ទៀត​អាច​ជួយ​បន្ថយ​ស្ត្រេ​សបាន​ផង​ដែរ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ភេសជ្ជៈ​ដែល​មាន​ប្រសិទ្ធភាព​បន្ថយ​ស្ត្រេ​ស ៖

១. ទឹក

ជា​ភេសជ្ជៈ​ដែល​ងាយ​នឹង​រកបាន​បំផុត​។ ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​ដើម្បី​បន្ថយឥទ្ធិពល​នៃ​ភាព​ស្ត្រេ​ស​លើ​សុខភាព​រាង​កាយ​និង​ផ្លួ​វ​ចិត្ត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ក៏​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​ស្ត្រេ​ស​ផង​ដែរ​។

២. ទឹកដូង

ចូរ​ទទួលទាន​ទឹកដូង​មួយ​កែវ​ពេល​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​នឹង​ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អ្នក​ភ្លាម​ៗ ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ថែម​ទៀត​ដោយ​វា​មាន​ផ្ទុក​វីតាមីន B​។

៣. តែ​បៃតង

ភេសជ្ជៈ​នេះ​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​តិច​ជាង​កាហ្វេ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​អារម្មណ៍​។ ការ​ទទួលទាន​តែ​បៃតង​មួយ​ពែង​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​និង​ធូរស្រាល​បាន​យ៉ាង​ឆាប់រហ័ស​។

៤. តែ​រុក្ខជាតិ

ប្រសិនបើ​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​មិន​បាន អ្នក​អាច​ប្ដូរ​មក​ជា​តែ​រុក្ខជាតិ​ជំនួស​វិញ​។ ឧទាហរណ៍​តែ​ផ្កា Chamomile! ក្រៅពី​ជួយ​បំបាត់​បញ្ហា​ព័ន្ធ​ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​នោះ តែ​រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ទប់ទល់​ស្ត្រេ​ស​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ អ្នក​អាច​ទទួលទាន​តែ​ផ្កា Chamomile នៅ​មុន​ពេល​ចូល​គេង​ដើម្បី​ឆាប់​គេង​លក់​បាន​ស្កប់​។

៥. ទឹកដោះគោ​ក្ដៅ​ឧណ្ហ​ៗ

ទឹកដោះគោ​ត្រឹមតែ ១​កែវ​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន ជាតិ​រ៉ែ ប្រូតេអ៊ីន កាល់ស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ហើយ​សារធាតុ​ទាំង​អស់នេះ​មាន​ប្រសិទ្ធិ​ភាព​កម្ចាត់​រាល់​រ៉ា​ឌី​កាល់​សេរី​ដែល​បញ្ចេញ​ដោយ​ភាព​តានតឹង ឬ​ស្ត្រេ​ស​៕ ប្រភព ៖ Health.com.kh