រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្លិបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌែន ហាងម៉ាស្សា ចំនួន៤០ទីតាំង ក្នុងនោះក៏មានម្ចាស់ហាងជាជនបរទេសបានបើកដំណើរឡើងវិញ ដែលនេះជាការផ្គើនបម្រាមវិធានការទប់ស្កាត់កូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាក់ស្តែងកាលពីយប់មិញនេះថ្ងៃទី២១ ខែឧសភានេះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ ពេញវុធ ជាអភិបាលខណ្ឌ បានបែងចែកកម្លាំងចម្រុះ៤ក្រុម ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ដែលអាចនឹងបិទអាជីវកម្ម ប្រសិនបើមិនស្តាប់តាមការណែនាំទៀត ។
ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការតាមដានចំពោះក្លិបកម្សាន្ត ខារ៉ាអូខេ ហាងម៉ាស្សា ផ្សេងទៀត បើមានការបើកឡើងវិញនឹងចាត់ការបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ